នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អបអរសាទរវរសេនីយ៍ឯក តន ឆៃ ដែលត្រូវបានតែងតាំងជា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចូលរួមអបអរសាទរជាមួយលោកវរសេនីយ៍ឯក តន ឆៃ ដែលទទួលបានការទុកចិត្តពីក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងជា «មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង» ហើយដែលត្រូវប្រកាសនាពេលនេះ ដើម្បីអាចចាប់ផ្តើមបំពេញតួនាទី-ភារកិច្ច តាមឋានានុក្រមដឹកនាំបញ្ជាឱ្យមានប្រសិទ្ធភាព។
ការអបអរសាទររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញ ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ។
