**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

សម្ដេចតេជោ៖ ការដឹកនាំប្រទេស មិនអាចមើលស្រាលតួនាទីសាសនាឡើយ ហើយវិស័យសាសនា ត្រូវតែផ្សាភ្ជាប់ជាមួយការដឹកនាំរបស់ប្រទេសជាតិមួយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការដឹកនាំប្រទេសជាតិមួយ មិនអាចមើលស្រាលដល់តួនាទីសាសនាបាននោះឡើយ ហើយវិស័យសាសនា ត្រូវតែផ្សាភ្ជាប់ជាមួយការដឹកនាំរបស់ប្រទេសជាតិមួយ។

ក្នុងឱកាសជួបជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនី​ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ធនធានមនុស្សដែលមានការចេះដឹងនៅក្នុងព្រះពុទ្ធសាសនា និងសាសនាដ៏ទៃទៀត សុទ្ធតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។

សម្ដេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា “យើងត្រូវគួបផ្សំគ្នារវាងពុទ្ធចក្រ និងអាណាចក្រនៅទីនេះ ដើម្បីជួយដល់សង្គមរបស់យើង ហើយធនធានមនុស្សដែលមានការចេះដឹងនៅក្នុងព្រះពុទ្ធសាសនា និងសាសនាដទៃទៀត សុទ្ធតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសង្គម។ ចំណុចនេះដែលគេមិនត្រូវមើលស្រាល ក្នុងការដឹកនាំប្រទេសជាតិមួយ ហើយមើលស្រាលជាមួយតួនាទីសាសនានោះទេ”។

សម្ដេចបានគូសបញ្ជាក់ថា រដ្ឋក៏ទទួលបានផលប្រយោជន៍ពីព្រះពុទ្ធសាសនា ឬសាសនាដទៃទៀតត្រឡប់មកវិញផងដែរ ពោលមានន័យថា គ្រប់សាសនាទាំងអស់តែងតែអប់រំ ទូន្មានមនុស្សឲ្យធ្វើអំពើល្អ ដូច្នេះអំពើល្អនេះហើយបានជួយដល់រដ្ឋក្នុងការគ្រប់គ្រងសង្គម។ ចំណុចនេះ សម្ដេចអះអាងថា ចំណងទាក់ទងគ្នារវាងអាណាចក្រ និងពុទ្ធចក្រនេះ ត្រូវបានសម្តេចសរសេរក្នុងនិក្ខេបបទបណ្ឌិតវិទ្យាសាស្ត្រនយោបាយ តាំងពី៣០ឆ្នាំមុនមកម្ល៉េះ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា គ្រប់សាសនាទាំងអស់ ទាំងព្រះពុទ្ធសាសនា គ្រិស្ដសាសនា ឥស្លាមសាសនា គឺណែនាំឲ្យមនុស្សប្រព្រឹត្តតែអំពើល្អ ដូច្នេះបើមនុស្សធ្វើអំពើល្អគ្រប់ទីកន្លែងហើយនោះ។ ផ្ទុយទៅវិញ បើមនុស្សប្រព្រឹត្តអំពើអាក្រក់ច្រើន រដ្ឋក៏ទទួលការលំបាក ដោយត្រូវយកមនុស្សទាំងនោះមកផ្ដន្ទាទោស ដាក់ពន្ធនាគារ ដូច្នេះរឿងមិនមែនសាមញ្ញពេកនោះទេ។

ជាមួយគ្នានេះ សម្ដេចក៏បានច្រានចោលនូវទស្សនៈមួយ ដែលបានលើកឡើងកាលពីអំឡុងឆ្នាំ២០០០ថា ដោយសារតែកម្ពុជា កំណត់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ទើបធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានជីវភាពក្រីក្រ ដែលទស្សនៈនេះមិនត្រឹមត្រូវនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង