**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង

ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ និងមន្រ្តីមូលដ្ឋានទាំងអស់ត្រូវផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាពលរដ្ឋ ដោយបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយសហការី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំទាំង៥គឺឃុំអូរគ្រៀង ឃុំអូរកណ្តៀរសែនជ័យ ឃុំរលួសមានជ័យ ឃុំស្រែជិះ និងឃុំក្បាលដំរី ក្នុងស្រុកអូរគ្រៀងសែនជ័យ ដែលជាស្រុកទើបបង្កើតថ្មីក្នុងខេត្តក្រចេះ នាឱកាសដែលគណបក្សនយោបាយក្នុងឃុំទាំង៥នេះ កំពុងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកអូរគ្រៀងសែនជ័យដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងមតិក្នុងពិធីសំណេះសំណាលដែលមានការចូលរួមផងដែរពីសំណាក់ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងមន្រ្តីមួយចំនួនទៀត ដោយបានគូសបញ្ជាក់ថា សន្លឹកឆ្នោតមានតម្លៃណាស់ ពលរដ្ឋម្ចាស់ឆ្នោតពិតជាមិនជឿតាមការឃោសនាអកុសលរបស់គណបក្សនយោបាយសន្យាភូតកុហកសោះឡើយ ។

ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ អាជ្ញាធរ និងមន្រ្តីមូលដ្ឋានទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដល់ការបំពេញការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានធ្វើឲ្យមានសុខសុវត្ថិភាពនិងការរីកចម្រើន ដែលជាស្នូល នៃសុខសន្តិភាពនិងអភិវឌ្ឍន៍សង្គមជាតិបច្ចុប្បន្ន ពិសេសការចូលរួមយ៉ាងសកម្មនារយៈពេល៣ឆ្នាំចុងក្រោយរបស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានក្នុងចលនាជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដែលបានប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិ មកកាន់ប្រក្រតីធម្មតាឡើងវិញដូចសព្វថ្ងៃ។លើសពីនេះទៅទៀតជ័យជំនះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២កន្លងទៅ បានបង្ហាញច្បាស់ពីជំនឿជឿជាក់យ៉ាងរឹងមាំរបស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា ។

ជាចុងបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ និងមន្រ្តីមូលដ្ឋានទាំងអស់ត្រូវផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាពលរដ្ឋ ដោយបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ បង្កើតភាពជិតស្និទ្ធជាមួយប្រជាជន ដើម្បីដណ្តើមឱ្យបានទឹកចិត្តគាំទ្រដោយបេះដូងរបស់ប្រជាជនពិតប្រាកដ និងយូរអង្វែង និងធ្វើជាស្នូលឱ្យកំលាំងសាមគ្គីភាពរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ បន្តពង្រឹងឧត្តមភាពប្រៀបឈ្នះរបស់គណបក្សប្រជាជន ដើម្បីធានាជោគជ័យរាល់ការបោះឆ្នោតតាមបែបប្រជាធិតេយ្យសេរីពហុបក្ស ពិសេសគឺសំដៅឈានឆ្ពោះទៅដណ្តើមជ័យជម្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង