**បទវិភាគ៖ប្រទេសចិនដែលប្រកបដោយភាពនឹងនរនឹងផ្តល់ជា“ទីបង្អែកដ៏រឹងមាំ”ដល់ការអភិវឌ្ឍសហគ្រាសបរទេសនៅប្រទេសចិន**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកសារព័ត៌មានកម្ពុជា កុំធ្វើតាមគំរូសារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀក ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូង តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អត់ឃើញមានបាតុកម្មប្រឆាំងសម្តេចធិបតីនោះទេ រយៈពេលបំពេញទស្សនកិច្ចនៅកូរ៉េ ៤ថ្ងៃនេះ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ សម្តេចធិបតី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកវិនិយោគកូរ៉េ មើលឃើញកម្ពុជា ជាទិសដៅល្អជាងគេនៅអាស៊ានសម្រាប់ការវិនិយោគ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េ**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក ហោ សុភាព ចំពោះមរណភាពរបស់លោក ហោ ម៉ៅ ដែលត្រូវជាឪពុកបង្កើត**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្តល់ការអប់រំភាសាខ្មែរជូនដល់កូនខ្មែរនៅកូរ៉េ**សម្តេចធិបតី អរគុណដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ដែលបានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ**សម្តេចធិបតី៖ នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ**សម្តេចធិបតី អំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត**សម្តេចធិបតី សម្រេចបន្ថែមពេលវេលា ៣ខែទៀត ដល់មន្ត្រីអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅកូរ៉េ**វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បាននិងកំពុងសម្រេចបានអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” សម្រាប់សិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស**ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត**សម្តេចធិបតី៖ មានមូលហេតុ៣ ដែលនាំឱ្យពលករខ្មែរមានឱកាសការងារនៅកូរ៉េ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រដ្ឋធម្មនុញ្ញកម្ពុជា តម្រូវឲ្យការពារអ្នកដែលមានសញ្ជាតិខ្មែរ គ្រប់ទីកន្លែងទាំងអស់ ទោះក្នុងស្ថានភាពណាក៏ដោយ**សម្ដេចធិបតី ជំរុញឲ្យមានការហោះហើរត្រង់រវាងខេត្តសៀមរាប ជាមួយខេត្តនានារបស់កូរ៉េខាងត្បូង ដូចជាប៊ូសាន ជេជូ និងអ៊ីនឈុន

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញកាត់ខ្សែបូរឆ្លងមហាចេតិយ និងដង្ហែអដ្ឋិធាតុយុទ្ធជនទាំង៤៩រូប មកតម្កល់ក្នុងមហាចេតិយ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅស្រុកមេមត់

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព កាត់ខ្សែបូរឆ្លង និងសម្ពោធមហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩រូប ព្រមទាំងដង្ហែអដ្ឋិធាតុយុទ្ធជនទាំង៤៩រូប មកតម្កល់នៅតម្កល់នៅក្នុងមហាចេតិយ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិ​កោះ​ថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ពិធីនេះក៏បានមានការអញ្ជើញចូលរួមសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ថ្នាកដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

មហាចេតិយនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់។

នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា​ការ​រង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបច្ចេកទេស រៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំង​ប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីប្រទេសវៀតណាម បានរៀបចំពិធីបែប​សាស​នា ដើម្បីឆ្លងនូវមហាចេតិយនេះ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សៅ សុខា បានគូសរំលេចថា ការសាងសង់នូវមហាចេតិយតម្កល់​អដ្ឋិ​ធាតុយុទ្ធជនទាំង៤៩រូបនេះ គឺជាការដឹងគុណ និងរលឹកដល់គុណូបការៈដ៏ធំធេង របស់​ពួកគេក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ចេញពីរបប​ប្រល័យ​ពូជ​សាស​ន៍ ប៉ុល ពត។

នាយឧត្តមសេនីយ៍ សៅ សុខា តំណាងឱ្យគ្រួសារសពយុទ្ធជនទាំង៤៩រូប ក៏ដូចជាយុទ្ធ​ជន​ដទៃ​ទៀត សម្តែងនូវការគោរពដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ​សម្តេច​តេជោ ហ៊ុន សែន បើទោះបីមមាញឹកនឹងការងារបម្រើជាតិយ៉ាងណាក្តី ប៉ុន្តែនៅតែគិតគូរ​ជា​និច្ចចំពោះយុទ្ធជនកម្ពុជាតស៊ូរំដោះជាតិកាលពីឆ្នាំ១៩៧៨។

សូមបញ្ជាក់ថា ក្នុងបុព្វហេតុរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបប​ប្រល័យ​ពូជ​សាសន៍​​ប៉ុលពត សមមិត្ត ហ៊ុន សែន បានបង្កើតកងកម្លាំងប្រដាប់អាវុធ​សាមគ្គីសង្គ្រោះ​ជាតិកម្ពុជា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។ ក្នុងចលនាតស៊ូរំដោះជាតិនេះ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាជាច្រើនរូប បានពលីជីវិត របួស និងពិការ។ ក្នុងនោះ​មាន​កងកម្លាំងប្រមាណ ៤៩រូប បានពលីជីវិតលើសមរភូមិ ហើយរក​ក្រុមគ្រួសារ​មិន​ឃើញ ក៏ត្រូវបានរៀបចំបញ្ចុះនៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ស្ថិតនៅ​ភូមិ សួសរ៉ាំ ឃុំ​ឡុង​យ៉ាវ ស្រុកកាំមី ខេត្តដុងណាយ (ដូនណៃ) ប្រទេសវៀតណាម។ ខេត្តដុងណាយនេះ គឺ​ជាប់ខាងកើតទីក្រុងហូជីមិញ (ព្រៃនគរ)។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញប្រារព្ធខួប​ ៤៥ឆ្នាំ​ នៃទិវាចង​ចាំ​ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរៀបចំធ្វើ​មាតុ​ភូមិ​អដ្ឋិធាតុ​យុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩រូប មកទុក​ដាក់​នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នាពេលនោះថា កម្ពុជាមានសុខសន្តិភាព មានលទ្ធភាព ដែលគួរដល់ពេលនាំអដ្ឋិធាតុយុទ្ធជនរំដោះជាតិគ្មានសាច់ញាតិទាំងនោះ ត្រឡប់មកកាន់ទឹកដីកំណើតវិញ។

នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ សពយុទ្ធជនកងកម្លាំងប្រដាប់អាវុធ​សាមគ្គីសង្គ្រោះ​ជាតិ​​​កម្ពុជាទាំង៤៩រូប ត្រូវបានដង្ហែពីប្រទេសវៀតណាម។ បន្ទាប់មកនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ សពយុទ្ធជនទាំង៤៩រូប ត្រូវបានបូជាយកអដ្ឋិ​ធាតុដាក់ក្នុងកោដ្ឋិ និងដង្ហែតម្កល់​ក្នុងមហាចេតិយ ដែលទើបសាងសង់រួចរាល់នេះ៕

អត្ថបទដែលជាប់ទាក់ទង