បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថមថ្លៃព្យាបាយ ដល់បុរសម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាក់ឆ្អឹងភ្លៅឆ្វេង បាក់ឆ្អឹងត្រគាគ និងស្រាំឆ្អឹងមុខ

ភ្នំពេញ៖ ប្អូនប្រុស ផល ជី អាយុ ៣២ ឆ្នាំ ជាកសិករក្រីក្រ មានទីលំនៅ ភូមិអូក្រវ៉ាន់ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។ គាត់បានទទួលគ្រោះថ្នាក់បាក់ឆ្អឹងជាច្រើនកន្លែង បាក់ឆ្អឹងភ្លៅឆ្វេង បាក់ឆ្អឹងត្រគាគ និងស្រាំឆ្អឹងមុខ ក្រុមគ្រូពេទ្យ TYDA បានបញ្ជូនគាត់មកព្យាបាលវះកាត់ ដោយជោគជ័យ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
