សម្តេចតេជោ បញ្ជាមិនឲ្យយកលុយ ពីទូរទស្សន៍បរទេសនានា ដែលផ្សាយពីស៊ីហ្កេម នៅកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាមិនឲ្យយកលុយ ពីទូរទស្សន៍បរទេសនានា ដែលចូលរួមផ្សព្វផ្សាយពីការប្រកួតកីឡា ស៊ីហ្កេម នៅកម្ពុជា ។
បទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ ។
បទបញ្ជារបស់សម្ដេចតេជោនេះដែរ ត្រូវបានឯកឧត្ដម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហោះលើបណញដាញសង្គមហ្វេសប៊ុក ដោយសរសេរថា «សម្តេចតេជោ បញ្ជាមិនអោយយកលុយពីទូរទស្សន៍បរទេសនានាដែលផ្សាយពីស៊ីហ្កេម ៣២ នៅកម្ពុជាទេ – ប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី ៣១ មីនា ២០២៣» ៕
