**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

អភិបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយកងទ័ពសមរភូមិមុខ ដែលជាអង្គភាពសម្ព័ន្ធមេត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយចែកជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ស្ថិតនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឈរជើងនៅសមភូមិមុខក្នុងទិសទី២ ព្រំដែនខ្មែរ-ថៃ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

នៅក្នុងឱកាសនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងថា វត្តមានរបស់ថ្នាក់ដឹកនាំខេត្តកំពង់ចាមនៅពេលនេះ គឺយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឱ្យមានសម្ព័ន្ធមេត្រីភាព រវាងសមភូមិមុខ និងសមភូមិក្រោយ និងមានការផ្គូរផ្គងពីនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត។ហើយខេត្តកំពង់ចាម បានភ្ជាប់សម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ៦ និងបានចុះកិច្ចព្រមព្រៀងតាំងពីសម័យសម្តេចទេពញាណ ហ៊ុន ណេង ជាអតីតអភិបាលខេត្តកំពង់ចាម ក្នុងឆ្នាំ២០១០ ហើយលោកប្តេជ្ញានឹងបន្តរក្សាប្រពៃណីដ៏ល្អផូរផង់មួយនេះ ឲ្យនៅគង់វង្ស ក្នុងន័យផ្សារភ្ជាប់រវាងសមភូមិមុខ និងសមភូមិក្រោយ។

ឯកឧត្ដម បានថ្លែងកោតសរសើរដល់កងកម្លាំងកងទ័ពឈរជើងនៅសមូរភូមិមុខ របស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ទាំងអស់ ដែលបានខិតខំប្រឹងប្រែងការពាេបូរណភាពទឹកដី មិនឱ្យមានការឈ្លាន មិនឱ្យមានអំពើអ្វីមួយកើតឡើងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាព។

ឯកឧត្ដម ក៏អំពាវនាវដល់កងទ័ពក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ទាំងអស់ ត្រូវចូលរួមការពារសន្តិសុខក្នុងការបោះឆ្នោតនាថ្ងៃខាងមុខ ដើម្បីឲ្យដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន និងត្រូវចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៣ខែកក្កដាខាងមុខជូនសម្តេចតេជោ ហ៊ុន សែន និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។

សូមបញ្ជាក់ថា អំណោយដែលនាំមកចែកជូនកងទ័ពក្នុងអង្គភាពកងតូចអន្តរាគមន៍លេខ៦នាពេលនេះមាន៖ ជូនអង្គភាពសម្រាប់កសាងអគារមន្ទីរពេទ្យថវិកាចំនួន៥ម៉ឺនដុល្លា ជូនលោកមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ថវិកា១០លានរៀល ជូនមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ថវិកា៥លានរៀល និងមេបញ្ជាការរងកងពលតូចចំនួន១២នាក់ ក្នុងម្នាក់ៗថវិកា៤០ម៉ឺនរៀល ជូននាយទាហាន នាយទាហានរង និងពលទាហានចំនួន ១,៤៣១នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង