ឯកឧត្តម សក់ សេដ្ឋា អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឃុំខ្នាចរមាស ស្រុកបវេល ចំនួន៣៤៣នាក់

បាត់ដំបង៖ ឯកឧត្តម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកបវេល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងចំនួន៣៤៣នាក់។
ពីធីខាងលើនេះបានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សំអឿន ប្រធានក្រុមការងារចុះជួយឃុំខ្នាចរមាស និងសមាជិ សមាជិការមួយចំនួនទៀត។

មានប្រសាសន៍នៅក្នុងពិធីឯកឧត្តម សក់ សេដ្ឋា បានអំពាវនាវដល់សមាជិកថ្មីដែលទើបប្រកាសបញ្ចូលសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ពីព្រោះថា សន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូនជាសមាជិកពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការកសាងអភិវឌ្ឍភូមឃុំរបស់បងប្អូនទាំងអស់គ្នា។
ទន្ទឹមនិងនោះឯកឧត្តម សក់ សេដ្ឋា ក៏បានអំពាវសូមចូលរួមថែរក្សាសុខសន្តិភាពដែលរកបានមកដោយលំបាកឲ្យបានគង់វង្ស និងកុំឲ្យរបបនេះវិលត្រឡបមកវិញឲ្យសោះ៕

