**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

គណៈឱសថការីកម្ពុជាដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជិកាអនឡាញជាផ្លូវការ

ភ្នំពេញ៖ គណៈឱសថការីកម្ពុជាបានប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជិកាឱសថការីតាមអនឡាញ (RMS) ជាផ្លូវការ ដែលផ្ដល់ភាពងាយស្រួលច្រើនដល់ឱសថការីទូទាំងប្រទេសក្នុងការចុះបញ្ជិកា និងចូលរួមទប់ស្កាត់អ្នកដែលក្លែងបន្លំធ្វើជាឱសថការី ដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។

ការប្រកាសដំណើរការប្រព័ន្ធចុះបញ្ជិកាឱសថការីតាមអនឡាញ RMS នេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រព័ន្ធចុះបញ្ជិការអនឡាញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។

លោក បាន បុត្តា ប្រធានគណៈឱសថជាតិកម្ពុជា បានឱ្យដឹងថា សិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជិការអនឡាញ RMS របស់គណៈឱសថការីកម្ពុជា ចាប់ពីឆ្នាំ២០២៣នេះតទៅ និងដើម្បីឱ្យមន្ត្រីអនុវត្តបានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តប្រព័ន្ធចុះបញ្ជិកាអនឡាញនេះ និងផ្សព្វផ្សាយបញ្ជ្រាបដល់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រទាំងអស់ឱ្យចូលទៅចុះបញ្ជិកា មុនស្នើសុំអាជ្ញាបណ្ណយកទៅប្រកបការងារ។

លោក បាន បុត្តា បានបន្តថា ប្រព័ន្ធចុះបញ្ជិកាឱសថការីតាមអនឡាញនេះដែរ គឺជួយសម្រួលដល់ឱសថការីទូទាំងប្រទេសឱ្យទទួលភាពងាយស្រួល ចំណេញពេលវេលានិងថវិកា និងមានភាពឆាប់រហ័សជាងមុន ដោយកន្លងមករាល់ការចុះបញ្ជិកាឱសថការីត្រូវមកធ្វើដោយផ្ទាល់នៅគណៈឱសថការីកម្ពុជា រាជធានីភ្នំពេញ។

ប្រធានគណៈឱសថជាតិកម្ពុជាបានបញ្ជាក់ថា ដើម្បីអាចចុះបញ្ជិកាឱសថការីកម្ពុជាបាន អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រត្រូវតែមានគុណវុឌ្ឍសំខាន់ៗមួយចំនួន ដូចជា៖
* អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រត្រូវបញ្ចប់ការសិក្សាបញ្ញាបត្រឱសថសាស្ត្រពីមហាវិទ្យាល័យ និងត្រូវមានសញ្ញាបត្រដែលទទួលស្គាល់ត្រឹមត្រូវពីក្រសួងសុខាភិបាល ឬក្រសួងអប់រំ យុវជន និងកីឡា ឬក៏មហាវិទ្យាល័យនៅក្រៅប្រទេសជាដើម។
* អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រត្រូវមានសមត្ថភាព ឬគុណវុឌ្ឍគ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈជាឱសថការី។
* អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រត្រូវមានសុខភាពល្អ ពោលគឺត្រូវមានកាយសម្បទាគ្រប់គ្រាន់ គ្មានជំងឺ។
* អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រត្រូវតែមិនមែនជាអ្នកជាប់ទោសទណ្ឌ ឬមានមែនជាពិរុទ្ធជន។

លោកប្រធានបន្តទៀតថា ការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជិកាឱសថការីនេះ គឺធ្វើឱ្យគណៈឱសថការីកម្ពុជាងាយស្រួលក្នុងការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ ងាយស្រួលក្នុងការធ្វើរបាយការណ៍ និងការបញ្ជូន-ទទួលព័ត៌មានផ្សេងៗ។ ប្រព័ន្ធនេះក៏នឹងផ្ដល់ភាពប្រាកដប្រជាថាអ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ គឺសុទ្ធតែជាអ្នកមានគុណវុឌ្ឍិ ទទួលការបណ្ដុះបណ្ដាលថ្នាក់មហាវិទ្យាល័យ ឬកម្រិតលើសពីនេះ មានសញ្ញាបត្រត្រឹមត្រូវនិងច្បាស់លាស់។ អ្វីដែលសំខាន់ទៀតនោះ គឺដើម្បីរារាំងទប់ស្កាត់អ្នកដែលក្លែងបន្លំធ្វើជាឱសថការី ឬបន្លំសញ្ញាបត្រ ដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។

លោក បាន បុត្តា បានបញ្ជាក់ដែរថា «មុននឹងឱសថការីទាំងនោះស្នើសុំអាជ្ញាបណ្ណពីក្រសួងសុខាភិបាល ដាច់ខាតត្រូវចុះបញ្ជិកាឱសថការីជាមុនសិន ដើម្បីជៀសវាងការប៉ះពាល់ដល់សុខភាពសាធារណៈ ពិសេសដើម្បីពង្រឹងគុណភាព សុវត្ថិភាព ប្រសិទ្ធភាពក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ នេះជាលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់»។

គួរជម្រាបថា ដំណើការរៀបចំប្រព័ន្ធចុះបញ្ជិកាឱសថការីតាមអនឡាញនេះ គឺមានការចូលរួមរៀបចំពីក្រសួងសុខាភិបាល គណៈឱសថការីកម្ពុជា មន្ត្រីឱសថការីថ្នាក់ជាតិ-ក្រោមជាតិ ព្រមទាំងមានការផ្ដល់នូវបច្ចេកទេសនិងថវិកាពីគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពរបស់ទីភ្នាក់ងារ USAID (ហៅកាត់ USAID-EQHA) តាមរយៈអង្គការ FHI360 ផងដែរ។

លោកស្រី ប្រាក់ ម៉ានីឡា អ្នកគ្រប់គ្រងគម្រោង USAID-EQHA បានឱ្យដឹងថា តាមរយៈការងារនេះក៏នឹងជួយពង្រឹងសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឱ្យកាន់តែមានគុណភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។

លោកស្រី លីសាដូឡាន ប្រេនតុន (Lisa Dolan Branton) ក៏បានបង្ហាញពីគោលបំណងរបស់ RMS ដែរថា គឺធានាការផ្ដល់សេវាថែទាំសុខភាពរបស់អ្នកពេទ្យទាំងអស់ឱ្យកាន់តែមានគុណភាព និងសុវត្ថិភាព ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង