**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ

ជនជាតិគួយ អភិរក្សសិល្បៈវាយខែល បែបបុរាណ

   ស្ទឹងត្រែង៖ សកម្មភាពសម្តែង ការវាយខែល ជាផ្នែកមួយក្នុងវិស័យសិល្បៈ នៃអត្តសញ្ញាណខ្មែរដើម ដែលបច្ចុប្បន្នមានតែបងប្អូនជនជាតិគួយចេះសម្តែងសិល្បៈប្រភេទនេះ ជាមួយនិងឧបករណ៍តន្ត្រី  ហើយអាជ្ញាធរនិយមនាំមកសម្តែង ក្នុងពិធីបុណ្យប្រសាទព្រះគោ ជារៀងរាល់ឆ្នាំ  នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង  ។
ក្នុងសកម្មភាពសម្តែងសិល្បៈវាយខែល ក្នុងពិធីបុណ្យប្រសាទព្រះគោដើម្បីសុំសេចក្តីសុខចម្រើន នៅភូមិ ឃុំថាឡា  ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២0ដល់២៣មិនាឆ្នាំ២០២៣ លោកសន សារឿនអភិបាលស្រុក បានបញ្ជាក់ថា៖សិល្បៈវាយខែល ដែលបងប្អូនជនជាតិគួយសម្តែងនេះ  បានបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរដើម ហើយក្នុងមួយឆ្នាំម្ដងអាជ្ញាធរស្រុកបានគាំទ្រឱ្យបងប្អូនជនជាតិគួយ មកសម្តែងក្នុងពិធីបុណ្យប្រសាទព្រះគោដើម្បីសុំសេចក្តីសុខចម្រើនហើយបានជូនទស្សនិកជនទស្សនាផង  និងបានអភិរក្សប្រពៃណីរបស់ពួកគាត់ផង ។
លោកបន្តថា៖សិល្បៈមួយបែបនេះ អាជ្ញាធរនឹងប្រឹក្សាជាមួយស្ថាប័នពាក់ព័ន្ធរៀបចំឱ្យមានការហាត់រៀនពីចាស់ៗ  ដើម្បីជួយលើកតម្កើងឱ្យមានប្រជាប្រីយភាពឡើងវិញ  ហើយអ្នកចាស៎ទុំជនជាតិត្រូវធ្វើការបណ្តុះបណ្តាល   ទៅយុវវ័យជំនាន់ក្រោយ  សម្រាប់បន្តវេនអភិរក្សព្រោះនេះជារបាំបែបប្រពៃណីដែលប្រើប្រាស់ឧបករណ៍តន្ត្រីជាច្រើនប្រភេទ មានតាំងពីដូនតាយូរមកហើយ  ។
លោកកៅ ជួនជនជាតិគួយ និងជាប្រធានក្រុមដឹកនាំកីឡា ឬសិល្បៈ វាយខែល មកពីភូមិឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា៖ការសម្តែងសិល្បៈ វាយខែល ពួកគាត់ចេះលេងតពីគ្រូដូនតាមក  តែត្រូវបាត់បង់នៅក្នុងរបរខ្មែរក្រហម ហើយក្រោយពីថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ទើបបងប្អូនជនជាតិគួយ  បានស្រាវជ្រាវ  និងនាំគ្នាហាត់រៀនយកមកសម្តែងឡើងវិញ   ។
លោកបន្តថា៖ទម្រង់សិល្បៈមួយបែបនេះកំពុងបោះជំហានទៅរកការបាត់បង់  ព្រោះការរៀបចំអភិរក្សមិនទាន់មានស្ថាប័នពាក់ព័ន្ធណាមួយជួយគិតគូមកដល់ពួកគាត់ទេ ម្យ៉ាងទៀតការសម្តែងគឺបានក្នុងមួយឆ្នាំម្ដង  នៅក្នុងពិធីបុណ្យប្រាសាទព្រះគោ តែប៉ុណ្ណោះហើយកាលពីជំនាន់ដើម  គេហៅថារបាំវាយគួយថ្វាយព្រះគោ  ។
លោកជ័យឃុន ជនជាតិគួយរស់នៅភូមិឆែប ឃុំឆែប១ ស្រុកឆែបខេត្តព្រះវិហារ ជាគ្រូបង្ហាត់សិល្បៈវាលខែលនេះបានទទួលស្គាល់ថា៖បច្ចុប្បន្នពួកគាត់កំពុងជំរុញឱ្យយុវជនហាត់រៀនដើម្បីចេះលេង  ព្រោះចាស់ៗពួកគាត់មានអាយុកាលច្រើនហើយ  និងចង់ផ្ទេចំណេះទាំងនេះឱ្យកូនចៅយើង ។
លោកបន្តថា៖បច្ចុប្បន្នសិល្បៈវាលខែលមានការបាត់បង់ឧបករណ៍តន្ត្រីខ្លះៗ  ព្រោះនៅមាន
តែស្គរនិងអ្នកផ្លុំស្លឹកតែប៉ុណ្ណោះ  .ចំណែកអ្នកផ្លុំស្នែង-ផ្លុំប៉ី. ផ្លុំខ្លុយ  អ្នកចេះបានស្លាប់បាត់បង់អស់ហើយលោកកំពុងស្រាវជ្រាវបង្ហាត់បង្រៀនឡើងវិញ   ។
សូមបញ្ជាក់ថា៖សិល្បៈវាយខែល ឬ របាំវាយគួយ នេះ បងប្អូនយើងភាគច្រើន ហៅថាកីឡាវាយខែល   ព្រោះមានតែជនជាតិគួយ នៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងនិងស្រុកឆែបខេត្តព្រះវិហារ តែប៉ុណ្ណោះ  ដែលបាននិយមសម្តែង នៅពេលមុនចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាពិសេសនៅពេលមានបុណ្យប្រសាទព្រះគោដើម្បីសុំសេចក្តីសុខចម្រើន នៅក្នុងខែមិនាជារៀងរាល់ឆ្នាំ ព្រមទាំងឱ្យភ្ញៀវជាតិនិងអន្តរជាតិបានឃើញបានស្គាល់  ៕ (អត្ថបទវិទ្យុជាតិកម្ពុជា លោកគឹម ហឿន ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង