**សម្តេចធិបតី៖ ការឯកភាពគ្នាក្នុងការចងក្រងឯកសាពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ជាកិច្ចការដ៏សំខាន់ សម្រាប់ការអប់រំដល់កូនខ្មែរជំនាន់ក្រោយ**សម្តេចធិបតី៖ កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ**សម្តេចធិបតី៖ កម្ពុជាមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្តដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗដើម្បីកេងចំណេញនយោបាយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ**សម្តេចធិបតី៖ ការចងចាំប្រវត្តិសាស្រ្តពិតប្រាកដគឺដើម្បីឱ្យយើងចាំ និងដឹងពីអ្វីដែលត្រូវជៀសវាងដើម្បីកុំឱ្យប្រទេសយើងធ្លាក់ក្នុងសង្រ្គាមទៀត**នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖ អនាគតមេដឹកនាំកម្ពុជា ត្រូវជៀសវាងចូលរួមក្នុងផែនការ នយោបាយ ដែលជំរុញការផ្លាស់ប្តូរ របបដោយវិធីសាស្ត្រ មិនប្រជាធិបតេយ្យ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍»**សម្តេចតេជោ ហ៊ុន សែន៖ របបប្រល័យពូជសាសន៍ ប៉ុល ពត សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**កាកបាទក្រហមកម្ពុជា ផ្ដល់អំណោយជូនដល់គ្រួសារលោក ចន ធី អាយុ ប្រជាការពារ រស់នៅស្រុកព្រៃឈរ ដែលមានកូនសុទ្ធតែមានពិការភាពក្រិះក្រិន**រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតជ្រុលទៅបុកជាងកំពុងជួសជុលម៉ូតូស្លាប់ម្នាក់**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ រំលឹកដល់អ្នកដែលបានស្លាប់ នៅរបបប្រល័យពូជសាសន៍ ប៉ុលពត នៅបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា**សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន**អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី**គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី**ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះត្រួតពិនិត្យផ្លូវមួយខ្សែពីឃុំកោះសំពាយដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣

កម្ពុជា-សាធារណរដ្ឋកូរ៉េ ចុះហត្ថលេខា លើកិច្ចព្រមព្រៀង អំពីផែនការអនុវត្តគម្រោងលើកកម្ពស់សមត្ថភាពវិទ្យាស្ថានសម្រាប់ការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា

ភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង អំពីផែនការអនុវត្តគម្រោងលើកកម្ពស់សមត្ថភាពវិទ្យាស្ថានសម្រាប់ការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅ រវាង ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក LEE Jaewang ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ នៅទីស្តីការក្រសួងការងារ។

តាមប្រសាសន៍របស់ ឯកឧត្តម ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារបានឱ្យដឹងនៅក្រោយពិធីចុះហត្ថលេខានេះថា នេះជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តគម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់រាជរដ្ឋាភិបាលកូរ៉េ សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរៀបចំច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ។ មួយវិញទៀតជួយដល់វិទ្យាស្ថានជាតិសុវត្ថិភាព និងសុខភាពការងារផងដែរ។ ដែលគម្រោងខាងលើនេះ មានរយៈពេល៣ឆ្នាំ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខនេះ។

ឯកឧត្តម ឡេង តុង បានឱ្យដឹងទៀតថា ស្របពេលដែលកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យការងារកំពុងមានកំណើនគួរឲ្យកត់សម្គាល់នោះ ឱកាសនៃគ្រោះថ្នាក់នៅកន្លែងធ្វើការក៏អាចនឹងមានខ្ពស់ ដែលចាំបាច់ត្រូវមានវិធានការក្នុងការបង្ការ ហើយវិធានការទាំងនេះ ផ្ដោតលើគោលនយោបាយ បទដ្ឋានគតិយុត្តិ ដែលត្រូវរៀបចំឲ្យមានច្បាប់ស្ដីពីសុវត្ថិភាពនិងសុខភាពការងារ ដើម្បីការពារកម្មករនិយោជិករបស់យើង។ កន្លងមក មានច្បាប់ស្ដីពីការងារ ហើយផ្នែកសុវត្ថិភាពការងារ គឺជាផ្នែកមួយក្នុងច្បាប់ការងារនេះ ដែលបច្ចុប្បន្នកំពុងតែរៀបចំឲ្យមានច្បាប់គោលមួយដាច់ដោយឡែក អំពីសុខភាពនិងសុវត្ថិភាពការងារនេះ។

តាមរយៈជំនួយក្នុងការអនុវត្តគម្រោងនេះ មានថវិកាប្រមាណជាង ២លានដុល្លារអាមេរិក សម្រាប់បំពាក់ និងធ្វើការរៀបចំទៅជាវិទ្យាស្ថានដ៏ល្អមួយ ហើយភាគីកូរ៉េក៏បានឲ្យមន្ត្រី នៃនាយកដ្ឋានពេទ្យការងារផ្នែកអនុបណ្ឌិត ទៅបន្តការសិក្សារយៈពេលពីរឆ្នាំ នៅប្រទេសកូរ៉េ ដើម្បីពួកគេត្រឡប់មកជួយការងារក្នុងវិស័យការងារ និងបណ្ដុះបណ្ដាល។

ឯកឧត្តមប្រធាននាយកដ្ឋានពេទ្យការងារ ក៏បានបញ្ជាក់ជូនដែរថា កន្លងមកយើងបានបណ្ដុះបណ្ដាលរយៈពេលខ្លីដល់មន្ត្រីរបស់យើងឲ្យទៅជាគ្រូពេទ្យ នៅតាមរោងចក្រសហគ្រាស ជួយដល់ការរួមចំណែក លើការការពារសុវត្ថិភាព។ក្រៅពីនេះ ភាគីកូរ៉េក៏បានអញ្ជើញមន្ត្រីទៅរៀននៅប្រទេសកូរ៉េ ហើយក៏បានបញ្ជូនមន្ត្រីរបស់គេ មកបង្រៀនដល់កម្ពុជា សម្រាប់ការបណ្ដុះបណ្ដាលនេះ គិតមកដល់ពេលនេះ មានមន្ត្រីថ្នាក់អនុបណ្ឌិតចំនួន ៦នាក់ បានទៅរៀននៅកូរ៉េ និងមានជិត ១០០នាក់ ទៀត ទទួលបានការបណ្ដុះបណ្ដាលរយៈពេលខ្លីនៅក្នុងប្រទេស។

នាឱកាសនោះ ឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនូវការពេញចិត្ត ចំពោះការផ្ដល់នូវជំនួយផ្នែកសុវត្ថិភាព និងសុខភាពការងាររបស់ប្រទេសកូរ៉េមកដល់កម្ពុជា។

ឯកឧត្តម ចាត់ទុកថា នេះគឺជាការជ្រោមជ្រែងដ៏សំខាន់មួយក្នុងការទប់ស្កាត់អត្រាគ្រោះថ្នាក់នៅកន្លែងធ្វើការ ក៏ដូចជាផ្ដល់នូវចំណេះជំនាញដល់កម្មករឲ្យមានការការពារទុកជាមុន ក្នុងពេលបំពេញការងារនៅតាមរោងចក្រសហគ្រាសផងដែរ។

ឯកឧត្តម បានបន្តថា ប្រទេសកូរ៉េ គឺជាប្រទេសដែលជួយកម្ពុជាលើការអភិវឌ្ឍផ្នែកសុវត្ថិភាព និងសុខភាពការងារច្រើនជាងគេ ទាំងធនធានមនុស្ស និងបច្ចេកទេស។

ឯកឧត្តមរដ្ឋលេខាធិការក៏បានស្នើឱ្យមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បន្តជួយបណ្ដុះបណ្ដាលមន្ត្រីជំនាញបន្ថែមទៀត ដើម្បីឲ្យការងារសុវត្ថិភាពនិងសុខភាពការងារកាន់តែមានភាពល្អប្រសើរឡើងមួយកម្រិតទៀត៕

អត្ថបទដែលជាប់ទាក់ទង