លោកតាលោកយាយ មកពីសហគមន៍ក្រីក្រ ក្នុងខណ្ឌពោធិ៍សែនជ័យ ទទួលការព្យាបាលភ្នែកឡើងបាយមួយចំហៀងទៀត ដោយជោគជ័យ ក្រោមការជួយឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ

ភ្នំពេញ៖ អ៊ំ ពូ មីង មកពីសហគមន៍ក្រីក្រក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានមកទទួលការព្យាបាលភ្នែកឡើងបាយមួយចំហៀងទៀតដោយក្រុមគ្រូពេទ្យ TYDA នៅមន្ទីរពេទ្យព្រះអង្គឌួង បានដោយជោគជ័យ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
