ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុញ្ញាតឱ្យឯកអគ្គរាជទូត អង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សរាជធានីភ្នំពេញ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានអនុញ្ញាតឱ្យ លោក ដូមីនីក វីល្លាម Dominic Williams ឯកអគ្គរាជទូត ចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារ និងស្ថានភាពទូទៅអំពីដំណើរការងារបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២ខាងមុខនេះ ។

