**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព

បទវិភាគ៖ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បើកទំព័រថ្មី

យប់ថ្ងៃទី ១០ ខែមីនា សាធារណរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតនិងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានចេញផ្សាយសេចក្តីថ្លែងការណ៍ត្រីភាគីរួមនៅក្រុងប៉េកាំង ប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ទូទាំងពិភពលោកបានផ្តោតសំខាន់និងផ្សព្វផ្សាយព័ត៌មាននេះយ៉ាងទាន់ហេតុការណ៍ ។ ក្នុងសេចក្តីថ្លែងការណ៍រួមនេះ ប្រទេសទាំង ៣ បានប្រកាសថា អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងមួយដែលបានឯកភាពគ្នាថា នឹងរៀបចំឡើងវិញនូវទំនាក់ទំនងការទូតរវាងភាគីទាំងពីរ  នឹងបើកជាថ្មីឡើងវិញនូវស្ថានទូតនិងអង្គភាពតំណាងការទូតរៀងខ្លួនក្នុងរយៈពេលយ៉ាងយូរបំផុត គឺ ២ ខែខាងមុខ  ក៏ដូចជានឹងរៀចចាំចាត់ចែងការចាត់បញ្ជូនឯកអគ្គរដ្ឋទូតគ្នាទៅវិញទៅមកនិងធ្វើការពិគ្រោះពិភាក្សាគ្នាអំពីការបង្កើនទំនាក់ទំនងទ្វេភាគីជាដើម ។
“ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានបើកទំព័រថ្មី” “បើនិយាយចំពោះការទូតរបស់មជ្ឈិមបូព៌ា នេះគឺជាការវិវឌ្ឍរីកចម្រើនយ៉ាងធំធេង” “ព្រឹតិ្តការណ៍នេះមានសារៈសំខាន់ជានិមិត្តសញ្ញាក្នុងប្រវតិ្តសាស្ត្រ ” ។ល។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិជាច្រើនបានវាយតម្លៃវិជ្ជមានជាទូទៅចំពោះរឿងនេះ ។ ទោះបីជាប្រព័ន្ធសារព័ត៌មាននៃបស្ចិមប្រទេស ដែលងប់ងល់នឹងការ”រកឆ្អឹងក្នុងស៊ុត”រករឿងចំពោះប្រទេសចិនក៏ដោយ ក៏សុទ្ធតែបានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងការផ្សះផ្សារនិងសម្របសម្រួល របស់ប្រទេសចិនដែរ ។ ចំណែកឯតំបន់មជ្ឈិមបូព៌ាវិញ ក៏កាន់តែមានប្រតិកម្មជាវិជ្ជមាន ប្រទេសជាច្រើន ដូចជាអ៊ីរ៉ាក់ អូម៉ង់និងលីបង់ជាដើមបានសម្តែងការស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចសន្ទនារវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ក្រុងប៉េកាំង ។
សូមបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់គឺជាតំណាងនៃនិកាយស៊ុននីនិងនិកាយស៊ីអ៊ីតនៃសាសនាអ៊ីស្លាមដោយឡែកពីគ្នា ហើយបានស្ថិតក្នុងស្ថានភាពបដិបក្ខគ្នាក្នុងរយៈពេលជាយូរណាស់មកហើយក្នុងបញ្ហាដូចជា វិបត្តិស៊ីរី ស្ថានការណ៍លីបង់និងសង្គ្រាមក្នុងស្រុកនៅយេម៉ែនជាដើម ។ កាលពីដើមឆ្នាំ ២០១៦ អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានផ្តាច់ទំនាក់ទំនងការទូតដោយសារហេតុការណ៍ពាក់ព័ន្ធនឹងបព្វជិតនិកាយស៊ីអ៊ីតសញ្ជាតិអារ៉ាប៊ីសាអូឌីត ។ ក្នុងបរិបទបែបនេះ អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានសម្រេចចិត្តរៀបចំឡើងវិញនូវទំនាក់ទំនងការទូតឡើងវិញ ក្រោមការផ្សះផ្សារនិងកិច្ចសម្របសម្រួលរបស់ចិន  ប្រការនេះបានធ្វើឱ្យប្រព័ន្ធសារព័ត៌មានបរទេសមួយចំនួនភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយថា នេះជារឿងដែលនឹកស្មានមិនដល់ទាល់តែសោះ ។
តាមពិតទៅ ប្រសិនបើពិនិត្យសង្កេតយ៉ាងស៊ីជម្រៅចំពោះបម្រែបម្រួលនៃស្ថានការណ៍មជ្ឈិមបូព៌ានិងកិច្ចខិតខំប្រឹងប្រែងការទូតរបស់ចិន នោះ ការផ្សះផ្សារវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង គឺ សមហេតុសមផល ។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ប្រទេសមជ្ឈិមបូព៌ាបានដឹងច្បាស់ហើយថា អាមេរិកមិនអាចទុកចិត្តបានទេ មានតែធ្វើកិច្ចសន្ទនានិងកិច្ចចរចាសន្តិភាព ទើបអាចដោះស្រាយបញ្ហាបាន ហើយជោគវាសនានៃតំបន់ចាំបាច់ត្រូវក្តាប់ក្នុងដៃរបស់ប្រជាជនមជ្ឈិមបូព៌ាខ្លួនឯង ។ នេះជាកម្លាំងចលករផ្ទៃក្នុង ដែលធ្វើឱ្យអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់សម្រេចចិត្តរៀបចំឡើងវិញនូវទំនាក់ទំនងការទូត ។
នោះ ហេតុអ្វីបានជាពួកគេជ្រើសរើសធ្វើកិច្ចសន្ទនានៅក្រុងប៉េកាំង ? នេះគឺដោយសារប្រទេសចិនគាំទ្រប្រទេសមជ្ឈិមបូព៌ាសម្រេចបាននូវភាពម្ចាស់ការខាងយុទ្ធសាស្ត្រ គាំទ្រពួកគេដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សាគ្នាជាប់រហូត ប្រទេសចិនមិនមានភាពលំអៀងចំពោះប្រទេសណាមួយ មិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននិងមិនបង្កើតជាក្រុមសម័្ពន្ធតូច ហើយចិនជាមិត្តភក្តិពិតប្រាកដដែលគួរឱ្យប្រទេសមជ្ឈិមបូព៌ាជឿទុកចិត្តបាន ។
សូមបញ្ជាក់ដែរថា អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់សុទ្ធតែជាប្រទេសធំនៃតំបន់មជ្ឈិមបូព៌ា ។ ការផ្សះផ្សារវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានបង្កើតជាគំរូល្អសម្រាប់ការសម្រេចបាននូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាដោះស្រាយការខ្វែងគំនិតតាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សាគ្នាផងដែរ ។  អ្នកវិភាគសម្គាល់ឃើញថា ប្រការនេះនឹងដើរតួនាទីវិជ្ជមានដល់ការបន្ធូរបន្ថយនិងដោះស្រាយសង្គ្រាមក្នុងស្រុកនៅប្រទេសយេម៉ែន ស៊ីរីនិងលីប៊ីជាដើម ។
ជាងនេះទៅទៀត ការផ្សះផ្សារវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ក៏បានផ្តល់ផលវិជ្ជមានដ៏សំខាន់ដល់ពិភពលោកដែលមានភាពរង្គោះរង្គើនិងបម្រែបម្រួល ។  ប្រការនេះបានប្រាប់ទៅកាន់ពិភពលោកតាមរយៈការពិតជាក់ស្តែងថា កម្លាំងបាយមិនអាចដោះស្រាយបញ្ហាបានទេ ការធ្វើកិច្ចសន្ទនាទើបជាច្រកចេញតែមួយគត់ ៕

អត្ថបទដែលជាប់ទាក់ទង