**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យបញ្ជីឈ្មោះ កីឡាករ កីឡាការនី ទទួលជ័យលាភីមេដាយមាស ត្រូវបញ្ចូលក្នុងក្របខ័ណ្ឌនគរបាលជាតិ

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ០៩ ខែមីនា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យបញ្ជីឈ្មោះ កីឡាករ កីឡាការនី ទទួលជ័យលាភីមេដាយមាស ត្រូវបញ្ចូលក្នុងក្របខណ្ឌនគរបាលជាតិ” ក្រោមអធិបតីភាព ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ទោ យិត ភីរ: អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

បន្ទាប់ពីរបាយការណ៍ ដែលរាយការណ៍ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ យិត ភីរ: អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឯកឧត្តម សរ សិទ្ធិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការងារការចាត់បញ្ជូនកីឡាករ កីឡាការនីទៅចូលរួមប្រកួត រហូតដល់ដំណាក់កាលរៀបចំបញ្ជីឈ្មោះកីឡាករ កីឡាការនីជ័យលាភីមេដាយមាស ពីការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដើម្បីបញ្ចូលក្នុងក្របខណ្ឌនគរបាលជាតិ។ បើតាមការគូសបញ្ជាក់ពី ឯកឧត្តមគណៈអធិបតី កិច្ចការងាររៀបចំបញ្ជីឈ្មោះកីឡាករ កីឡាការនី ត្រៀមបញ្ចូលក្នុងក្រខ័ណ្ឌនគរបាលជាតិ សម្រេចទៅបានស្ទើរតែ១០០ភាគរយហើយ ពោលគឺនៅតែបញ្ជូនឯកសារគោរពជូនថ្នាក់ដឹកនាំពិនិត្យសម្រេច តែប៉ុណ្ណោះ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍បន្តទៀតថា ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២កន្លងទៅ ក្រសួងមហាផ្ទៃ ទទួលបានជោគជ័យយ៉ាងធំធេង បន្ទាប់ពីដណ្តើមបានមេដាយយ៉ាងច្រើនក្រាស់ក្រែល ពីការប្រកួត ក្នុងនោះមេដាយសរុបចំនួន២១១គ្រឿង រួមមាន៖ មេដាយមាស១០៣គ្រឿង មេដាយប្រាក់៥៨គ្រឿង និងមេដាយសំរឹទ្ធ៥០គ្រឿង ជួយឱ្យក្រសួងមហាផ្ទៃ ឈរនៅចំណាត់ថ្នាក់លេខ១ទូទាំងប្រទស ហើយក្នុងរយៈកាលកន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតក្នុងការផ្តល់ក្របខណ្ឌនគរបាលជាតិដល់កីឡាករ កីឡាការនីដែលជាជ័យលាភីមេដាយមាសពីការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំដដែល ឯកឧត្តមគណៈធិបតី បានជំរុញឱ្យកីឡាករ កីឡាការនីដែលនឹងទទួលបានក្របខណ្ឌ ត្រូវតាំងចិត្តឱ្យបានមុតមាំក្នុងការបំពេញភារកិច្ចឱ្យបានល្អប្រសើរជូនអង្គភាព និងជាតិមាតុភូមិ។

ឯកឧត្តមប្រធានអង្គពិធី បានសង្កត់ធ្ងន់ទៀតថា ក្របខណ្ឌដែលសម្តេចក្រឡាហោម ផ្តល់ជូននៅពេលនេះ គឺជាការផ្តល់ប្រាក់រង្វាន់ដ៏ធំធេង ពោលគឺពេញមួយជីវិត និងមានតម្លៃមហាសាល ជូនដល់កីឡាករ កីឡាការនី ដែលមានសមត្ថភាព ដូច្នេះហើយ ដើម្បីជាការតបស្នង ដល់គុណូបការៈដ៏ខ្ពង់ខ្ពស់របស់សម្តេច កីឡាករ កីឡាការនីទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ឱ្យបានខ្លាំងក្លា ដើម្បីឈានទៅប្រជែងយកមេដាយ ពីការប្រកួតទាំងក្នុងក្របខណ្ឌជាតិ និងឆាកអន្តរជាតិ ជាពិសេសការត្រៀមខ្លួនចូលរួមដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ។

មុននឹងបញ្ចប់ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការនី នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃទាំងអស់ ត្រូវបន្តរួបរួមសាមគ្គីផ្ទៃក្នុងជាធ្លុងមួយ ដើម្បីចូលរួមចំណែកអភិវឌ្ឈវិស័យកីឡានៅកម្ពុជា ឱ្យទទួលបាននូវភាពរីកចំរើន៕

អត្ថបទដែលជាប់ទាក់ទង