ឯកឧត្តម ខូយ រីដា ដឹកនាំគណៈប្រតិភូខេត្តពោធិ៍សាត់ ចូលរួមសន្និសិទ្ធសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់”

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តពោធិ៍សាត់ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អញ្ជើញចូលរួមសន្និសិទ្ធសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់” នៅឯទីស្ដីការគណៈរដ្ឋមន្រ្ដី រាជធានីភ្នំពេញ ។
សន្និសិទ្ធសារព័ត៌មាននេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញជាសាធារណៈនូវយន្តការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលជាវិជ្ជមាន ក្នុងកិច្ចរក្សាបាននូវការជឿទុកចិត្ត ចូលរួម និងគាំទ្រទាំងស្រុង លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ៕
