ក្រុមការងារសម្អាតអនាម័យបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា សម្អាតរុក្ខជាតិទឹក នៅតាមកសិន្ធុនានា

ភ្នំពេញ៖ ដើម្បីឱ្យតាមដងកសិន្ធុ ក្នុងតំបន់រមណីយដ្ឋានអង្គរ មើលទៅមានភាពស្រស់ស្អាត ជាទីគយគនរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាប្រចាំក្រុមការងារសម្អាតនៃអាជ្ញាធរជាតិអប្សរា តែងតែធ្វើសកម្មភាពសម្អាត រុក្ខជាតិទាំងតូចធំ ជាពិសេសរុក្ខជាតិទឹកនានាមាន៖ ចក ស្មៅ និងស្លែរជាដើម ចេញពីក្នុងកសិន្ធុ។
នេះជាការរួមចំណែកមួយ ក្នុងចំណោមកិច្ចការជាច្រើនទៀត ដែលក្រុមការងារសម្អាតកំពុងធ្វើ ជាប្រចាំ ក្នុងន័យដើម្បីថែរក្សាសោភ័ណភាព បរិស្ថាន អនាម័យក្នុងតំបន់អង្គរ ឱ្យកាន់តែមានភាពស្រស់ស្អាត ស័ក្ដសមជាបេតិកភណ្ឌរបស់មនុស្សជាតិ៕
