**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង៖ ក្រោមម្លប់សន្តិភាព និងកិច្ចអភិវឌ្ឍ ស្ត្រីកម្ពុជាជាកម្លាំងចលករ រួមចំណែក នៃកំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ស្រ្តីកម្ពុជាជាកម្លាំងចលករ ដែលបានរួមចំណែក នៃកំណើនសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្ន ស្ត្រីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹងជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្ដានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់ ហើយក៏ជាអ្នកទទួលបានភោគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាពរស់នៅរបស់គេ និងគ្រួសារមានភាពប្រសើរឡើង រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពភាពក្រីក្រនិងភាពងាយរងគ្រោះ។ ក្នុងន័យនេះ ការបន្តរក្សាបាននូវសុខសន្តិភាព នៅតែជាអាទិភាពចម្បងទីមួយ និងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារចុះជួយខណ្ឌចំការមន និងបឹងកេងកង រាជធានីភ្នំពេញ លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសមាជិកា របស់គណបក្សប្រជាជនកម្ពុជា នៃខណ្ឌចំការមន ប្រមាណ៦០០នាក់ ក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ“ ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល”។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង គូសបញ្ជាក់ថា មូលបទទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣នេះ គឺត្រូវបានជ្រើសរើសឡើងដើម្បីរំលេចពីតម្លៃមិនអាចកាត់ថ្លៃបាននៃសុខសន្តិភាព ដែលបានសម្តេចតេជោនាយករដ្ឋមន្ត្រី បានយកជីវិតធ្វើជាដើមទុន ខិតខំ តស៊ូគ្រប់បែបយ៉ាងរហូតឈានទៅសម្រេចបានជោគជ័យទាំងស្រុងនូវការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយដែលយើងបានរួមគ្នាបន្តខិតខំថែរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានាបាននូវសុខុមាលភាព និងការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាជន គ្មានសន្តិភាពគឺគ្មានអ្វីៗគ្រប់យ៉ាង។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះគោលនយោបាយយេនឌ័រនេះ ដោយក្នុងនោះ បានលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី ក្នុងការចូលរួមក្នុងសកម្មភាពនយោបាយ រួមទាំងផ្តល់ឱកាសការងារ ឋានៈ តួនាទីតាមបណ្តាអង្គភាព ស្ថាប័នរដ្ឋ និងឯកជន ជាពិសេសផ្តល់នូវកិច្ចគាំពារសង្គមទៅដល់ស្ត្រីថែមទៀត។

ឯកឧត្តមបណ្ឌិត អះអាងថា ភាពសប្បាយរីករាយ និងស្នាមញញឹមរបស់ស្ត្រី នឹងប្រាកដជាមិនអាចកើតមានបានឡើយ ល្គឹកណា ប្រទេសជាតិមានសង្រ្គាមរាំងជល ក្នុងស្ថានភាពនោះ ច្បាស់ណាស់ ស្ត្រីនឹងត្រូវចូលរួមក្នុងសង្រា្គម ព្រាត់ប្រាសគ្រួសារ គ្មានសិទ្ធិសេរីភាពបានប្រារព្វពិធីសប្បាយរីករាយដូចបច្ចុប្បន្ននេះទេ។ ដូច្នេះ មានតែសន្តិភាពទេ ទើបមានការអភិវឌ្ឍ រស់នៅក្នុងសង្គមគ្រួសារខ្មែរតែមួយដោយក្តីសង្ឃឹម ៕

អត្ថបទដែលជាប់ទាក់ទង