ចៅអធិការវត្តកំពូលពេជ្រ ហេង សាវ៉ុន លួចដោះស្បង់ចីវរដើរលេងផឹកស៊ីពេលយប់ ត្រូវចាប់ផ្សឹកហើយ
ភ្នំពេញ៖ ក្រោយបែកធ្លាយរូបភាព ព្រះចៅអធិការវត្តកំពូលពេជ្រ ព្រះនាម ហេង សាវ៉ុន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លួចដោះស្បង់ចីវរដើរលេងផឹកស៊ីពេលយប់ ពេលនេះត្រូវបានចាប់ផ្សឹកនៅរសៀលថ្ងៃទី២ ខែមីនា។
ការចាប់ផ្សឹកព្រះចៅអធិការវត្តកំពូលពេជ្រនេះ គឺធ្វើយ៉ាងត្រឹមត្រូវតាមបែបព្រះពុទ្ធសាសនា ព្រោះបានធ្វើខុសនូវគន្លងព្រះពុទ្ធសាសនា ក្នុងនាមខ្លួនជាព្រះសង្ឃ បែបជាប្រព្រឹត្តរឿងបែបនេះ ហើយទង្វើបែបនេះ ពិតជាមិនអាចទទួលយកបានទេ ព្រោះនាំឱ្យខូចសាសនា និងជាគំរូមិនល្អសម្រាប់ព្រះសង្សដទៃទៀត។
សូមរំលឹកថា ព្រះចៅអធិការវត្តកំពូលពេជ្រ ស្ថិតនៅឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានព្រះនាម ហេង សាវ៉ុន ត្រូវបានគេរាយការណ៍ថា បានដោះស្បង់ចីវរ ស្លៀកពាក់ស៊ីវិលដើរលេងផឹកស៊ីពេលយប់ នឹងត្រូវចាប់ចាប់ផ្សឹក នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់ដែរថា លោកបានទទួលព័ត៌មាន និងមានគោលការណ៍ចាប់ផ្សឹកព្រះសង្ឃអង្គនេះ នៅរសៀលម៉ោង៤ថ្ងៃទី២ មីនា៕
