**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

បទវិភាគ៖ហេតុការណ៍ “រថភ្លើងផ្ទុកសារធាតុពុល”លាតត្រដាងនូវបញ្ហាធ្ងន់ធ្ងរនៃប្រជាធិបតេយ្យនិងនយោបាយបែបអាមេរិក

“ខ្ញុំព្រួយបារម្ភណាស់ ពួកគេថា ខ្យល់អាកាសអត់មានបញ្ហាអីទេ ប៉ុន្តែ ខ្ញុំមិនជឿទេ ។” និយាយដល់ហេតុការណ៍រថភ្លើងរអិលធ្លាក់ផ្លូវដែលបណ្តាលឱ្យធ្លាយសារធាតុគីមីផ្ទុកជាតិពុលចេញមកក្រៅ ដែលបានកើតឡើងកាលពីមួយខែមុន លោកស្រី មែនទី អ្នកក្រុងដែលស្នាក់នៅក្រុងEast Palestine រដ្ឋ Ohio របស់អាមេរិកបានថ្លែងថា គាត់មិនជឿពាក្យសំដីរបស់មន្ត្រីរដ្ឋាភិបាលទេ ពីព្រោះលោកស្រីនិងកូនប្រុសរបស់គាត់កើតមានបញ្ហាសុខភាពជាបន្តបន្ទាប់ ។
នៅចុងខែកុម្ភៈ លោក Michael Regan ប្រធានរដ្ឋបាលការពារបរិស្ថានរបស់អាមេរិក បានទៅកាន់ទីកន្លែងកើតហេតុម្តងទៀត លោកបានប្រាប់ទៅកាន់ប្រជាពលរដ្ឋក្នុងតំបន់ថា ទឹកនិងខ្យល់អាកាសគឺមានសុវត្ថិភាព ។ ប៉ុន្តែ មួយថ្ងៃមុន លោកស្រី ជូទីស អិនគឺ អតតីអ្នកទទួលខុសត្រូវនៃតំបន់ទីពីររបស់រដ្ឋបាលការពារបរិស្ថានអាមេរិកបានប្រាប់ទៅកាន់ប្រព័ន្ធសារព័ត៌មានថា ប្រជាជនក្នុងតំបន់នោះកើតមានជំងឺដោយសារមូលហេតុម្យ៉ាង វាច្បាស់ណាស់ថា ខ្យល់អាកាសនិងទឹកមានបញ្ហា ។
អាកប្បកិរិយាផ្ទុយគ្នាយ៉ាងស្រឡះទាំងពីរនេះ បានបង្ហាញឱ្យឃើញថា ក្នុងការជួយសង្គ្រោះនិងការពិនិត្យអង្កេត ស្ថាប័នរដ្ឋាភិបាលអាមេរិកបាននិយាយពាក្យសម្តីកុហក ។ ទន្ទឹមនឹងពេលវេលាបានរំកិលទៅមុខ ផលវិបាកជាលក្ខណៈគ្រោះមហន្តរាយដែលបណ្តាលមកពីហេតុការណ៍ “រថភ្លើងផ្ទុកសារធាតុពុល” បានលេចចេញឥតឈប់ឈរ ។ ប្រជាជនក្នុងតំបន់កាន់តែច្រើនឡើងៗ កើតមានជំងឺរលាកបំពង់ខ្យល់និងជំងឺផ្សេងទៀត ។ តាមការប៉ាន់ប្រមាណរបស់មន្ទីរធនធានធម្មជាតិរបស់រដ្ឋ Ohio អាមេរិក នៅថ្ងៃទី២៣ ខែកុម្ភៈបានឱ្យដឹងថា បន្ទាប់ពីកើតមានហេតុការណ៍រថភ្លើងរំកិលធ្លាក់ផ្លូវ ក្នុងផ្ទៃទឹកត្រូវបំពុលនៅក្បែរកន្លែងកើតហេតុ មានសត្វចំនួនជិត៤ម៉ឺន ៤ពាន់ក្បាលស្លាប់ ។ ព្រមពេលជាមួយគ្នានេះ ឥទ្ធិពលបណ្តាលមកពីហេតុការណ៍ “រថភ្លើងផ្ទុកសារធាតុពុល” រំកិលធ្លាក់ផ្លូវបាននិងកំពុងរីករាលដាលទៅកាន់រដ្ឋផ្សេងទៀត ។
ប៉ុន្តែ ប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើសន្តិសុខបរិស្ថាន ប្រតិកម្មភ្លាមៗរបស់អ្នកនយោបាយអាមេរិក គឺ “ទម្លាក់កំហុសឱ្យគេ ” ។ ឆ្លងតាមរយៈដំណាក់កាលដំបូងដែលមាន“ភាពស្ងប់ស្ងាត់” ហេតុការណ៍ “រថភ្លើងផ្ទុកសារធាតុពុល”ដែលកើតនៅរដ្ឋ Ohio បានក្លាយទៅជាបញ្ហាពិភាក្សាថ្មីក្នុងការបដិបក្ខគ្នារវាងបក្សទាំងពីររបស់អាមេរិកភ្លាមៗ ។
មួយផ្នែក ធ្វើព្រងើយកន្តើយមិនអើពើនឹងសុខភាពរបស់ប្រជាពលរដ្ឋ មួយផ្នែកទៀត ប្រញាប់បដិបក្ខគ្នានិង “ទម្លាក់កំហុស”ឱ្យគ្នាទៅវិញទៅមក ។ ប្រការនេះ ធ្វើឱ្យកាសែត «ញូវយ៉ក ថាមស៍ » មានអារម្មណ៍ថា នយោបាយបានជ្រាបចូលក្នុងហេតុការណ៍រថភ្លើងរំកិលធ្លាក់ផ្លូវនៅរដ្ឋ Ohio អ្នកនយោបាយរបស់បក្សទាំងពីរបាននាំគ្នាធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ដើម្បីជំរុញការសម្រេចគោលបំណងនយោបាយរបស់ខ្លួន ។ មជ្ឈដ្ឋានខាងក្រៅក៏មើលកាន់តែច្បាស់ថា ក្រោមប្រព័ន្ធ “ប្រជាធិបតេយ្យ”បែបអាមេរិកអស់សុពលភាព ក្នុងក្រសែភ្នែករបស់អ្នកនយោបាយ មានតែផលប្រយោជន៍ផ្ទាល់ខ្លួននិងធ្វើការសំដែងឱ្យគេមើល មិនបានគិតដល់កង្វល់និងបញ្ហាត្រូវដោះស្រាយជាបន្ទាន់របស់ប្រជាពលរដ្ឋទាល់តែសោះ ។
បើក្រឡេកមើលឱ្យកាន់តែស៊ីជម្រៅអាចឃើញថា ក្នុងមួយឆ្នាំ គិតជាមធ្យម អាមេរិកកើតមានហេតុការណ៍រថភ្លើងរំកិលធ្លាក់ផ្លូវច្រើនដល់១៧០០ករណី ប្រការនេះអាចបង្ហាញឱ្យឃើញថា រូបមន្តអភិវឌ្ឍន៍និងបរិយាកាសនយោបាយរបស់មូលធននិយមដែលផ្តោតសំខាន់ទៅលើសេរីភាព បានលេចចេញបញ្ហាយ៉ាងធ្ងន់ធ្ងរ ។ ខណៈពេលដែលការបដិបក្ខគ្នាជាក្រុមមានភាពកាន់តែខ្លាំងក្លា និង “ប្រជាធិបតេយ្យ”អស់សុពលភាព និយាយចំពោះប្រជាជនអាមេរិក សូម្បីតែសុវត្ថិភាពនិងសុខភាពដែលជាសិទ្ធិមូលដ្ឋានបំផុត ក៏ពិបាកធានាបានដែរ ៕

អត្ថបទដែលជាប់ទាក់ទង