ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្មបានអញ្ជើញចូលរួមកិច្ចប្រជុំ ជាមួយក្រុមការងារគោលនយោបាយនិងបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

ភ្នំពេញ៖ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២:០០នាទីរសៀល ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការ រៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមការងារគោលនយោបាយនិងបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បីពិភាក្សាអំពីវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវសកម្មភាពគោលនយោបាយក្រោមការទទួលខុសត្រូវរបស់ ក្រសួងយុត្តិធម៌ តាមរយៈអនឡាញ (ZOOM)ដោយមានការចូលរួមពី ឯកឧត្តម សមាជិកគណៈកម្មការផងដែរ។
