**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

លោកជំទាវ ម៉ែន សំអន៖​ ការអប់រំប្រកបដោយ គុណភាព សមធម៌ បរិយាប័ន្ន និងបង្កើតកាលានុវត្តភាពសិក្សា ពេញមួយជីវិត

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) នាព្រឹកថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជេីញជាអធិបតី​
ក្នុងពិធីបេីកសិក្ខាសាលាស្តីពី «ការផ្តល់ភាពអង់អាចដល់យុវជន​ ៖ ការអប់រំ ការងារ និងសុខភាព»​ នៅមជ្ឈមណ្ឌលម៉ានី អគារដឹខេមភឹស(The Kampus) រាជធានីភ្នំពេញ​​។

ឆ្លៀតក្នុងឱកាសនោះ​ លោកជំទាវក៏បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ​ ក្រសួង ស្ថាប័ន និងអង្គការដៃគូ​ ដែលបានចូលរួមដោយផ្ទាល់ និងតាមរយៈ​ អនឡាញ ក្នុងសិក្ខាសាលានាថ្ងៃនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត​ បានគូសបញ្ជាក់ថា ការកំណត់ ប្រធានបទនេះ គឺជាប្រធានបទសំខាន់សម្រាប់ក្មេងជំទង់ និងយុវជន​ចាំបាច់ត្រូវយល់ដឹងបន្ថែមទៀត ពីព្រោះថាបញ្ហាទាំងនេះ មានឥទ្ធិពលពេញ មួយជីវិតរបស់ពួកគាត់​។

លោកជំទាវបានបន្តទៀតថា​ សារប្រយោជន៍នៃការអប់រំ និងការងារដែលផ្តល់ជាពុទ្ធិនិងបណ្តុះជាគំនិត សម្រាប់ការអភិវឌ្ឍ សមត្ថភាព របស់ខ្លួន និងការត្រៀមខ្លួនសម្រាប់ការចាប់យក និងផ្គូផ្គងអាជីពការងារ សមស្រប ផងដែរ។ ស្របពេលនេះដែរ ការយល់ដឹងទូលំទូលាយ អំពី សុខភាព ជាពិសេសសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិជា កាតាលីករ មួយដ៏សំខាន់ដើម្បីជួយដល់យុវជន ក្នុងការបង្ការហានិភ័យ សុខភាពផ្លូវភេទដែលអាចកើតមាន ហើយអាចផ្តល់ផលប៉ះពាល់ទៅដល់ ការ សិក្សា និងអនាគតរបស់ខ្លួន។ បរិបទនៃសង្គមបច្ចុប្បន្ន ជាពិសេស បន្ទាប់ពីការ រីករាលដាលនៃជំងឺកូវីដ១៩ ការកើនឡើង និងរីកចម្រើនយ៉ាងឆាប់រហ័សនៃ បច្ចេកវិទ្យា ក៏ដូចជាឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល តម្រូវឱ្យ យើង ទាំងអស់គ្នា យកចិត្តទុកដាក់បន្ថែមក្នុងការសម្រប និងវិវឌ្ឍខ្លួនឱ្យ សមស្រប ទៅតាមការវិវឌ្ឍនៃវិស័យទាំងអស់នេះផងដែរ។

ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលបាននិងកំពុងខិតខំអភិវឌ្ឍវិស័យអប់រំ ក្នុងគោលបំណង ឱ្យអ្នកសិក្សាគ្រប់រូប បានទទួលការអប់រំប្រកបដោយ គុណភាព សមធម៌ និងបរិយាប័ន្ន និងបង្កើតកាលានុវត្តភាពសិក្សា ពេញ មួយជីវិត។ ចំពោះវិស័យការងារ រាជរដ្ឋាភិបាលប្រឹងប្រែងបង្កើនមុខរបរ ធានា លក្ខខណ្ឌ ការងារសមរម្យ អភិវឌ្ឍរបបសន្តិសុខសង្គម និងពង្រឹងការ ផ្តល់ សេវាគាំទ្រ។ សម្រាប់វិស័យសុខាភិបាល ស្ថានភាពសុខភាពប្រជាពលរដ្ឋ និងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព សក្តិសិទ្ធភាព និងសមធម៌ ជាអាទិភាពចម្បង ដែលជានិច្ចកាលយើងផ្តោតលើការពង្រីក ការ គ្របដណ្តប់នៃសេវាសុខភាព និងអន្តរាគមន៍សុខភាពសាធារណៈ តាមរយៈ កម្មវិធីសុខភាពបន្តពូជ សុខភាពផ្លូវភេទ សុខភាពមាតា-ទារក កុមារ កម្មវិធីអាហារូបត្ថម្ភ និងការប្រយុទ្ធនឹងជំងឺឆ្លងនិងជំងឺមិនឆ្លង ៕

អត្ថបទដែលជាប់ទាក់ទង