**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

បទវិភាគ៖​គំនិតផ្តួចផ្តើម​របស់ចិន​ផ្តល់គម្រោង​អាចអនុវត្ត​បានដល់​ការដោះស្រាយ​វិបត្តិអ៊ុយក្រែន​​

…………..
គិតត្រឹមថ្ងៃទី២៤​ខែកុម្ភៈ​ វិបត្តិ​អ៊ុយក្រែន​បានផ្ទុះឡើង​អស់រយៈពេល​មួយឆ្នាំគត់ ​។ ក្នុងរយៈពេល​មួយឆ្នាំ​កន្លងទៅនេះ​ វិបត្តិ​លើកនេះ​មិនគ្រាន់តែ​បានបំផ្លាញ​ដល់សន្តិសុខ​និងស្ថិរភាព​របស់អឺរ៉ុប​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏បាន​នាំមកនូវ​កត្តាមិន​ប្រាកដប្រជា​និងអសន្តិសុខ​ដល់ពិភពលោក​ផងដែរ ។​ តើត្រូវ​បញ្ឈប់​សង្គ្រាម​យ៉ាងដូចម្តេច?​តើគួរ​កាត់បន្ថយ​ការវាយប្រហារ​ដោយវិបត្តិ​ទៅលើ​ពិភពលោក​យ៉ាងម៉េច?​នៅថ្ងៃដដែល​ ភាគីចិនបាន​ចេញផ្សាយពី​《គោល​ជំហរ​របស់​ចិន​អំពីការ​ដោះស្រាយ​​វិបត្តិ​អ៊ុយក្រែនតាម​នយោបាយ​》​ ដើម្បី​ផ្តល់តម្រិះប្រាជ្ញា​របស់ចិន​សម្រាប់​ដោះស្រាយ​វិបត្តិលើកនេះ ។
រំលឹកឡើង​វិញនូវ​ផលប៉ះពាល់នៃ​វិបត្តិអ៊ុយក្រែន​ក្នុងរយៈពេល​មួយឆ្នាំ​កន្លងទៅនេះ​ អ្នកផង​ទាំងពួង​នឹង​កាន់តែយល់ដឹង​ពីតម្លៃនិង​អត្ថន័យនៃ​គម្រោងរបស់​ចិននេះ ។​ វិបត្តិលើកនេះ​នាំឱ្យភាគី​ទាំងពីរ​រុស្ស៊ីនិង​អ៊ុយក្រែន​ខូចខាត​យ៉ាងដំណំ ​ការផ្គត់ផ្គង់​ថាមពលនិង​ស្បៀងអាហារ​នៃពិភពលោក​រងផលប៉ះពាល់ ​អតិផរណា​កើនឡើង​ឥតឈប់ឈរ ​សន្តិសុខ​នុយគ្លេអ៊ែររង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ ហើយ​ដំណើរ​សកលភាវូបនីយកម្ម​រងការវាយប្រហារ​ម្តងទៀត។ល។
លោក​ Xi ​Jinping ​ប្រធានរដ្ឋចិន​បានលើកឡើងពី ​“ប្រការគួរតែ​ចំនួន៤” ​“ចំណុច​រួមគ្នាចំនួន៤​” និង​“ការគិត​ពិចារណា​បីចំណុច​” ដើម្បី​ចង្អុលបង្ហាញពី​ទិសដៅដ៏​ត្រឹមត្រូវ​សម្រាប់ជំរុញ​ការដោះស្រាយ​វិបត្តិ​អ៊ុយក្រែន​តាមនយោបាយ​ ។ ហើយ​ឯកសារស្តីពី​គោលជំហរ​ដែលភាគីចិន​បាន​ចេញផ្សាយ​ថ្មីបំផុតបាន​ផ្តល់គំរោង​​គ្រប់ជ្រុងជ្រោយ​និងប្រាកដប្រជា​ដែលអាច​អនុវត្តបាន​សម្រាប់​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន​តាម​នយោបាយ ។
បើមើលឱ្យ​បានជាក់ស្តែង​ឃើញថា ​គោលជំហរ​របស់ភាគីចិន​បូករួមទាំង​វិស័យចំនួន​១២ ពោលគឺ​ប្រកាន់ខ្ជាប់​គោលការណ៍​ជាប់រហូតស្តីពី​ “ការគោរព​អធិបតេយ្យភាព​របស់​ប្រទេសនានា​”ផង​ ហើយ​ក៏ផ្តល់​វិធានការ​ជាក់ស្តែង​សម្រាប់​ដោះស្រាយ​វិបត្តិ​មនុស្សធម៌ផង​ សំដៅចំពោះ​បញ្ហា​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ ​ប្រទេស​ចិន​បាន​អំពាវនាវថា ​គួរតែ ​“បញ្ឈប់សង្គ្រាម​”និង “ចាប់ផ្តើម​ធ្វើការចរចា​សន្តិភាព”​ ហើយ​សម្លឹងមើលទៅ​អនាគត​វែងឆ្ងាយ ​ប្រទេស​ចិន​បាន​លើកឡើងថា“​ត្រូវជំរុញ​ការកសាង​ជាថ្មីឡើងវិញ​បន្ទាប់ពី​សង្គ្រាម”​ ​គំនិត​ផ្តួច​ផ្តើម​របស់ចិន​បាន​ផ្តោត​សំខាន់​ទៅលើ​បញ្ហាដែល​ភាគីនានា​សុទ្ធតែ​យកចិត្តទុកដាក់ ​មិនបាន​ឈរជាមួយ​អ្នកណាផង​ ហើយ​ក៏បាន​បញ្ជាក់ពី​ភារកិច្ចនិង​កាតព្វកិច្ច​របស់​ភាគីនានា​យ៉ាង​ច្បាស់ផង ។
ការផ្ទុះ​វិបត្តិ​អ៊ុយក្រែន​ជាលទ្ធផល​ដែលកើតឡើង​ដោយសារ​កត្តាដ៏​ស្មុគ្រស្មាញ​មួយចំនួន​ ។ ក្នុង​នោះ​ សហរដ្ឋអាមេរិក​និង​អង្គការណាតូ​បាន​ដើរតួជា​អ្នកចាក់សាំង​លើភ្លើង ​ជាអ្នកបង្ក​ដើមហេតុ​និងអ្នក​ជំរុញនៃ​វិបត្តិលើកនេះ​ ។ គំនិត​ផ្តួចផ្តើម​ដូចជា ​“ការ​លុបចោលគំនិត​សង្គ្រាមត្រជាក់​” និង“​ការបញ្ឈប់​ការដាក់ទណ្ឌកម្ម​ដោយ​ឯកតោភាគី”​ជាដើម​ដែល​លើកឡើង​ដោយភាគីចិន​ គឺមាន​អំណោយផល​ដល់​ការនាំឱ្យ​ពិភពលោក​ឃើញច្បាស់​ថែមមួយ​កម្រិតទៀត​នូវបញ្ហាគន្លឹះ​នៃវិបត្តិ​អ៊ុយក្រែន​ ដូច្នេះ ​សហរដ្ឋអាមេរិក​និង​អង្គការណាតូ​គួរតែគិត​ពិចារណាពី​កំហុសរបស់​ខ្លួនយ៉ាង​ស៊ីជម្រៅ ។
ព្រមពេល​ជាមួយគ្នានេះ ​ភាគីចិន​ក៏បាន​លើកឡើងថា ​ត្រូវ​សម្លឹងមើល​ទៅអនាគត​កាន់តែវែងឆ្ងាយ​ដែរ ។ ​ភាគីចិនបាន​គូសបញ្ជាក់ថា​ គួរតែ​ធានាស្ថិរភាពនៃ​ខ្សែសង្វាក់​ឧស្សាហកម្ម​និងខ្សែសង្វាក់​ផ្គត់ផ្គង់​ រំលឹក​ឡើងវិញថា ​“មិនត្រូវ​ប្រើប្រាស់​អាវុធនុយគ្លេអ៊ែរ​ ហើយ​មិនត្រូវធ្វើ​សង្គ្រាម​នុយគ្លេអ៊ែរ​នោះទេ” ​ក៏ដូចជា​អំពាវនាវថា​ ត្រូវ​ធានាសន្តិសុខ​នៃសំណង់​នុយគ្លេអ៊ែរ​ស៊ីវិល ​ព្រមទាំង​ប្រឆាំង​ប្រទេស​ណាទាំងអស់​សិក្សា​ស្រាវជ្រាវ​និងប្រើប្រាស់​អាវុធគីមី​ជីវសាស្ត្រ​ទោះក្នុង​​សភាពការណ៍​ណាក៏ដោយ ​ពោលគឺ​គំនិត​ផ្តួចផ្តើម​របស់ចិន​បាន​បង្ហាញឱ្យ​ឃើញនូវ​ទំនួលខុសត្រូវ​កម្រិតខ្ពស់​ចំពោះ​សុវត្ថិភាពនិង​ការអភិវឌ្ឍរបស់​មនុស្សជាតិ​ទាំងមូល ។
កាលណា​ស្ថានការណ៍​កាន់តែ​ស្មុគ្រស្មាញ ​កាលនោះ​ក៏កាន់តែ​ត្រូវរក្សាការ​​អត់ធ្មត់​និងការ​អនុវត្ត​ជាក់ស្តែង ​ព្រមទាំងត្រូវ​ធ្វើការងារ​យ៉ាងមធ្យ័ត ​។ គំនិត​ផ្តួចផ្តើម​របស់ចិន​បានផ្តល់​គម្រោង​អាចអនុវត្ត​បានដល់​ការដោះស្រាយ​វិបត្តិអ៊ុយក្រែន​ ភាគីនានា​គួរតែ​គិតពិចារណាឱ្យបាន​ស៊ីជម្រៅ​ ក្នុង​ន័យបង្កើត​ឱកាសមួយ​ដើម្បី​ស្តារសន្តិភាព​ឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង