នេះជាទង្វើរថោកទាប! នាយករងនៃវិទ្យាល័យមួយ ផ្នែកវិន័យដាក់ថ្នាំសណ្តំរំលោភកូនសិស្ស និងថតវីដេអូទុកគំរាមចែកចាយក្នុងបណ្តាញសង្គម

ភ្នំពេញ៖ បើតាមការឱ្យដឹងពីសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៣នេះថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ង៉ែត សុខខេង អាយុ ៤១ឆ្នាំ ជា នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន នៅវិទ្យាល័យមួយកន្លែង ថាពាក់ពន្ធ័និងករណី “រំលោភសេពសន្ថវៈ និងផលិត ចែកចាយរូបភាពអាសអាភៀសលើកុមារ” និងករណីហិង្សដោយចេតនា។
នេះបើតាមការបញ្ជារបស់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត។
បើយោងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់ជនរងគ្រោះនៃអំពើខាងលើ បានរៀបរាប់ឱ្យដឹងថា ជនសង្ស័យ បានលួងលោមកុមារីជាកូនរបស់គាត់ថា ទៅរៀនបើករថយន្តជាមួយ រួចបែរជាលួចដាក់ថ្នាំចូលក្នុងទឹកឱ្យកូនគាត់ផឹក លុះពេលកូនគាត់សន្លប់បាត់ បាននាំកូនគាត់ទៅរំលោភរហូតបានសម្រេច ជាច្រើនដង និងបានថតរូប និងវីដេអូរកំពុងចាប់រំលោភកុមារីរងគ្រោះនោះ ដើម្បីទុកគំរាមកុមារីរងគ្រោះសម្រាប់បំពេញតណ្ហារបស់ខ្លួននៅលើកក្រោយៗទៀត។
ប្រភពពីប្រជាពលរដ្ឋ និងគ្រូៗជាច្រើននាក់នៅស្រុកកំពង់ត្រឡាច សូមមិនបញ្ចេញឈ្មោះ បានប្រាប់ខាងក្រុមការងារសារព័ត៌មានយើងថា ពួកគាត់ធ្លាប់ឃើញវីដេអូរបស់លោកគ្រូរូបនេះកំពុងរំលោភកុមារីរងគ្រោះ និងបានថតជាវីដេអូចែកចាយតាមបណ្តាញសង្គមនានា ពិតប្រាកដមែន តែពួកគាត់មិនហ៊ាននិយាយច្រើនឡើយ ព្រោះល្បីថាលោកគ្រូរូបនេះមានខ្សែរយ:ធំ និងគ្មាននរណាហ៊ានជាមួយលោកគ្រូនេះឡើយ។
សំណុំរឿងលោកគ្រូនេះ ត្រូវបានស្នងការនគរបាលខេត្តកំពង់ឆ្នាំងបញ្ជូនដល់ដៃតុលាការហើយ ដើម្បីកសាងសំណុំរឿងទៅតាមនិតិវិធី ៕
