លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលផ្លូវ ពីរខ្សែ ក្នុងក្រុងសិរីសោភ័ណ

ភ្នំពេញ៖ សមិទ្ធផលថ្មីនៃផ្លូវបេតុងមួយខ្សែមានប្រវែងជិត ១០០០ម៉ែត្រនៅចំណុចមុខសណ្ឋាគារ ណាសា ទៅប៉ារ៉ែត ស្ថិតក្នុងភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេត្ត បន្ទាយមានជ័យ នឹងត្រូវស្ថាបនាជាផ្លូវបេតុងឆាប់ៗនាពេលខាងមុខនេះ ។
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការគិតគូយកចិត្តទុកដាក់ពីឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងដោយមានការបញ្ជារផ្ទាល់ពីឯកឧត្តម អ៊ុំ រាត្រី នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត រួមនឹងក្រុមការងារថ្នាក់ខេត្ត-ក្រុង ក្រុមហ៊ុនម៉ៅការ ចុះពិនិត្យមើលផ្លូវផ្លូវខាងលើ ដើម្បីពន្លឿនដល់ក្រុមការងារបើកការដ្ឋានឆាប់ៗនាពេលដ៏ខ្លីខាងមុននេះ។
ជាមួយគ្នានោះ លោក ហ៊ឹល រ៉ាយ៉ា អមដំណើរដោយលោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ រួមនឹងក្រុមការងារ បន្តចុះពិនិត្យ គ្រឿងចក្រកំពុងឈុសឆាយ ពង្រីងផ្លូវមួយខ្សែទៀត ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦(សាលាក្រៅ) ទៅសង្កាត់ភ្នៀត ប្រវែងជិត៤០០០ម៉ែត្រ ដែលគ្រោងនឹងក្រាលកៅស៊ូ ដោយជំហានដំបូង ក្រាលគ្រឹះគ្រួសក្រហម និងជំហានបន្ទាប់ជំហានក្រាលក្រៅស៊ូ។
នាឱកាសនោះលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានក៏បញ្ជាក់ឱ្យដឹងថា ៖ ក្រោយការក្រោមការគិតគូយកចិត្តទុកដាក់ពីឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងដោយមានការបញ្ជារផ្ទាល់ពីឯកឧត្តម អ៊ុំ រាត្រី នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់ជាច្រើនខ្សែ ច្រើនម៉ែត្រនៅតាមមូលដ្ឋានទៅជាបេតុង ឬក្រាលកៅស៊ូ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបរបររកស៊ី ជាពិសេសសិស្សានុសិស្ស ធ្វើដំណើរសិក្សារៀនសូត្រស្រួល។
ក្រៅពីចុះពិនិត្យេមើលផ្លូវទាំងពីរខ្សែខាងលើ លោកអភិបាលរងខេត្ត ព្រមទាំងក្រុមការងារ ក៏បានបន្តចុះពិនិត្យមើលផ្លូវមួយចំនួននៅសង្កាត់កោះពង់សត្វ និងសង្កាត់ព្រះពន្លាផងដែរ៕
