**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

ឯកឧត្តម គួច ចំរើន និងឯកឧត្តម ប៉ាវ ហេងតារា ដឹកនាំកិច្ចប្រជុំស្នើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋចំនួន ២៧គ្រួសារ មានទីតាំងនៅភូមិ៤ក្នុងស្រុកស្ទឹងហាវ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បាអញ្ជើញដឹកនាំកិច្ចប្រជុំស្នើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋចំនួន ២៧គ្រួសារ មានទីតាំងនៅភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន បើកកិច្ចប្រជុំដោយគូស បញ្ជាក់ថា រដ្ឋបាលខេត្តបានរៀបចំចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងត្រូវបញ្ចប់នៅឆ្នាំ២០២៥។ ទន្ទឹមនេះដីដែលមានជាប់ពាក់ព័ន្ធនឹងក្រសួងពាណិជ្ជកម្ម យើងបានធ្វើការវាស់វែងរួចហើយ តែនៅមិនបានបិទផ្សាយ។ ក្រុមការងាររបស់រដ្ឋបាលខេត្តបានប្រមូលផ្តុំឯកសារស្រាវជ្រាវពាក់ព័ន្ធនឹងដីធ្លី ដើម្បីធ្វើការសម្រេចចិត្តចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ កាត់បន្ថយការទំនាស់ដីធ្លី។ តាមការស្រាវជ្រាវពិនិត្យឃើញថា យោងតាមអនុក្រឹត្យលេខ១១៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៥ របស់រាជរដ្ឋាភិបាលត្រូវបាននិរាករណ៍នូវអនុក្រឹត្យលេខ៧៣ អនក្រ.បក និងអនុក្រឹត្យលេខ០២ អនក្រ.បក រួចមកហើយ ដូច្នេះធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដែលមានការទាក់ទងដីក្រសួងពាណិជ្ជកម្មគ្រប់គ្រងដែលនៅសល់ ៦ហិកតា ទី១.ត្រូវចុះបញ្ជីឱ្យក្រសួងពាណិជ្ជកម្មគ្រប់គ្រង ២.ទាក់ទងទិដ្ឋភាពដីដែលក្រុមហ៊ុន Caltex ធ្វើការវិនិយោគនៅលើទីតាំងដី ៦ហិកតា ដើម្បីឱ្យក្រុមហ៊ុន Caltex មានការកក់ក្តៅក្នុងការធ្វើវិនិយោគពោងប្រេងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ឯកឧត្តម ប៉ាវ ហេងតារា បានឯកភាពតាមរបាយការណ៍ស្រាវជ្រាវរបស់រដ្ឋបាលខេត្តដែលបាននិរាករណ៍តាមលិខិតលេខ១១៩ មិនមានការយល់ជំទាស់នោះទេ ស្នើសុំឱ្យរដ្ឋបាលខេត្តបន្តនិតិវិធីចុះបញ្ជីចេញប័ណ្ណជូនប្រជាពលរដ្ឋ។

អង្គប្រជុំបានពិនិត្យពិភាក្សាសម្រេចធ្វើការចុះបញ្ជីដីជូនប្រជាពលរដ្ឋចំនួន២៧គ្រួសារ ដើម្បីចេញប័ណ្ណកម្មសិទ្ធស្របច្បាប់ ម្យ៉ាងទៀតការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគាំទ្រដល់ដំណើរការវិនិយោគរបស់ក្រុមហ៊ុន Caltex ឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើននាពេលខាងមុខ និងធានាផលប្រយោជន៍អ្នកវិនិយោគនៅខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង