អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំក្រុមការងារគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត

ភ្នំពេញ៖ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត នាយករដ្ឋសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និង អភិបាលក្រុង-ស្រុកទាំង៥ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសុខដុម អគាររដ្ឋបាលខេត្ត ៕
