ក្រោយពីប្រកួតសន្សំពិន្ទុ យ៉ាងស្វិតស្វាញក្នុងការដណ្ដើមពានរង្វាន់បាល់ទាត់ សន្ដិភាពដូវកាលទី២ ក្រុមកីឡាត្រូវបានបិទបញ្ចប់

ភ្នំពេញ៖ ក្រោយពីប្រកួតសន្សំពិន្ទុ យ៉ាងស្វិតស្វាញ ប្រកបដោយសាមគ្គីភាព គោរពបទបញ្ជា វិន័យបច្ចេកទេសនៃការប្រកួតរយៈពេលប្រមាណ១០សប្ដាហ៍កន្លងទៅ ការប្រកួតពានរង្វាន់បាល់បាត់សន្តិភាពរដូវកាលទី២ ត្រូវបានបិទបញ្ចប់ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិតីភាព លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ។ ពិធីធ្វើឡើងនៅតារាងបាល់ទាត់ អេកូ ស្ពត់ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក អៀង ប្រុស គ្រូគង្វាលនៅក្រុមជំនុំ បេសកកម្មដំណឹងល្អ និងជាគណៈកម្មការរៀបចំការ ការប្រកួតពានរង្វាន់សន្តិភាព បានឲ្យដឹងថា នេះជាទី២ហើយ ដែលបានរៀបចំការប្រកួតពានារង្វាន់បាល់ទាត់សន្តិភាព ដែលចាប់ផ្ដើមការប្រកួតកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ដោយបានទទួលការចូលរួមចំនួន២១ក្រុម មាន៤អ៊ុយគឺ មហាជនប្រុស, មហាជនស្រី, អ៊ុយ១៨(U18) និងអ៊ុយ១៦(U16) ដែលមកពីបណ្តាស្រុក-ក្រុងមួយចំនួន។
លោក អៀង ប្រុស បានបញ្ជាក់ថា គោលបំណងនៃការប្រកួតរួមមាន៖
១-បង្កើតនិងបង្កើន សុខភាព មិត្តភាព សាមគ្គីភាព សន្តិភាព តាមរយៈការលេងកីឡា
២-បំផុសដល់យុវជន ឱ្យងាកមកលេងកីឡា ដើម្បីសុខភាព និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗ
៣-បំផុសឱ្យជនស្រឡាញការសិក្សាគ្រួសារ សង្គមជាតិ និងស្រឡាញ់សន្តិភាព។
លោក លី សុវណ្ណារិទ្ធ បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារ ជាពិសេសក្រុមជំនុំបេសកកម្ម ដំណឹងល្អ ក្រុមកីឡាករ កីឡាការិនីទាំងអស់ និងគណៈកម្មការរៀបចំការប្រកួត ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និងបច្ចេកទេស ដើម្បីប្រកួតយកក្រុមកីឡាដែលទទួលបានជ័យលាភី តាមប្រភេទវិញ្ញាសារនីមួយៗ។
លោកអភិបាលរងខេត្ត បានបន្តថា ការចាញ់ឬឈ្នះពិតមែនតែមានសារៈសំខាន់សម្រាប់ក្រុមនីមួយៗប៉ុន្តែស្មារតីស្រឡាញ់ រាប់អានគ្នាជាបងប្អូន និងសាមគ្គីភាពរវាងកីឡាករនិងកីឡាករ រវាងក្រុមមួយនឹងក្រុងមួយ កាន់តែមានសារៈសំខាន់ថែមទៀត។ ជាពិសេសក្នុងពេលនេះគឺបានរៀនសូត្រ ដកពិសោធន៍ពីចំណុចល្អៗ ហើយសំខាន់គឺយើងបានយល់ពីគ្នាទៅវិញទៅមក ក្នុងបុព្វហេតុវិស័យកីឡា ដែលប្រទេសជាតិ យើងកំពុងមានការខិតខំប្រឹងប្រែង ដើរឱ្យទាន់ប្រទេសនានាលើពិភពលោក។
សូមបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការប្រកួត ជ័យលាភី ៖
– U16 លេខ១ បានទៅលើ ក្រុមបញ្ហាខែលម្ចាស់, លេខ២ បានទៅលើ ក្រុមបញ្ជាដែល KKT និងលេខ៣ បានទៅលើ ក្រុមបញ្ហាដែល Black Man។
– U18 លេខ១ បានទៅលើ ក្រុមបញ្ចាខែល Back Mar, លេខ២ បានទៅលើ ក្រុមនារីបញ្ចាខែល POSEIDON, លេខ៣ បានទៅលើ ក្រុមនារីបញ្ចាខែល។
– ក្រុមមហាជនសី្រ លេខ១ បានទៅលើ ក្រុមនារីបញ្ចាខែល, លេខ២ បានទៅលើ ក្រុមនារីបញ្ចាខែល C, លេខ៣ បានទៅលើ ក្រុមនារីបញ្ចាខែល POSEIDON។
– ក្រុមមហាជនប្រុស លេខ១ បានទៅលើ ក្រុម Happy Team, លេខ២ បានទៅលើ ក្រុមសិរីសោភ័ណ, លេខ៣ បានទៅលើ ក្រុមមហាជន សែនសិន FC ។
ក្នុងនោះចំពោះកីឡាករ កីឡាការិនី ឆ្នើមក៏ទទួលបានពាន់លើកទឹកចិត្តផងដែរ ៕

