អភិបាលខេត្តកំពង់ឆ្នាំង ជួបពិភាក្សាការងារជាមួយមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ ដើម្បីត្រៀមរៀបចំពិធីសម្ពោធសមិទ្ធផលនានានៅទីបញ្ជាការដ្ឋានកាំភ្លើងធំ ស្ថិតនៅឃុំតាំងក្រសាំង ស្រុកទឹកផុស

ភ្នំពេញ៖ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ ដើម្បីពិភាក្សាការងារត្រៀមរៀបចំពិធីសម្ពោធសមិទ្ធផលនានានៅទីបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក ស្ថិតនៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលពិធីគ្រោងនឹងរៀបចំនាពេលឆាប់ៗខាងមុខនេះ ៕
