ការដំឡើងពន្ធថ្នាំជក់ក្នុងតម្លៃលក់រាយ ១០ ភាគរយ អាចនឹងកាត់បន្ថយអ្នកប្រើប្រាស់បាន ៨ ភាគរយ នៃអ្នកជក់បារីនៅកម្ពុជា

ភ្នំពេញ៖អ្នកជំនាញបានឱ្យដឹងថា ការដំឡើងពន្ធថ្នាំជកក្នុងតម្លៃលក់រាយ ១០ ភាគរយ និងកាត់បន្ថយអ្នកប្រើប្រាស់បាន ៨ ភាគរយ នៃអ្នកជក់បារីនៅកម្ពុជា និងជួយបង្កើនថវិកាជាតិដែលចំណេញដល់ការភិវឌ្ឍសង្គមលើការយកពន្ធផលិតផលថ្នាំជក់មួយកម្រិត។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា ការតម្លើងពន្ធរហូតដល់ ៧៥% នៃតម្លៃលក់រាយឱ្យស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក និងធនាគារពិភពលោកកម្ពុជា និងទទួលពន្ធចំណូលបន្ថែម ២៣៥ លានភាគរយ ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ។
ទោះបីមានការថយចុះបរិមាណចំនួនអ្នកប្រើប្រាស់ថ្នាំជក់ក្តី ប៉ុន្តែនៅពេលដំឡើងពន្ធដល់កម្រិត នោះចំណូលពន្ធដែលទទួលបាននៅតែកើនឡើងដដែល។
លោកបណ្ឌិតបញ្ជាក់បន្តថា ការដំឡើងពន្ធថ្នាំជក់មានប្រសិទ្ធភាព ដើម្បីជួយប្រជាជនមិនឲ្យរងផលប៉ះពាល់ដល់អាយុជីវិត និងសុខភាព ដោយការប្រើប្រាស់ផលិតផលថ្នាំជក់ គឺទី ១ ត្រូវដំឡើងពន្ធថ្នាំជក់ឲ្យបាន ៧៥%។ ទី ២ ត្រូវពង្រឹងការអនុវត្តច្បាប់ហាមជក់បារីនៅកន្លែង សាធារណៈ និងកន្លែងធ្វើការ និងមានសារព្រមានពីសុខភាពលើកញ្ចប់បារី។
តាមការស្រាវជ្រាវបញ្ជាក់ថា ប្រជាជនកម្ពុជាដែលនិយមជក់បារីភាគច្រើនគាត់ជក់បារីអស់ ១២ ដើម ក្នុង១ថ្ងៃ ហើយតម្លៃបារីក្នុង១កញ្ចប់ និងតម្លៃបារី ដែលទិញចុងក្រោយមានតម្លៃ ៣៩០០ រៀលក្នុង១កញ្ចប់។ទោះយ៉ាងណាប្រជាជនកម្ពុជា ៩៥% គាំទ្រឲ្យមានការដំឡើងពន្ធថ្នាំជក់បច្ចុប្បន្ននេះបើយើងតាមការស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិមានជ័យនៅក្នុងឆ្នាំ ២០២១៕
