ស្ត្រីម្នាក់ មានបញ្ហាមានដុំសាច់ ក្នុងស្បូនច្រើន ទទួលការវះកាត់ ដោយជោគជ័យ និងចេញពីមន្ទីពេទ្យ ក្រោមការឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ

ភ្នំពេញ៖ អ៊ុំស្រី ឡុង ណៃ អាយុ ៤៤ឆ្នាំ មុខរបរកសិករ មកពី ស្រុកសំរោង ខេត្តតាកែវ មានកូន ៣នាក់ អ៊ុំស្រីមានបញ្ហាមានដុំសាច់ក្នុងស្បូនតូចធំច្រើនដុំ (Utérus polyfibromateux) មានអាការរះរំខានដោយការឈឺចាប់ក្នុងអាងត្រគាករាំរ៉ៃនឹងចង្កេះផ្នែកខាងក្រោយ បានមកធ្វើការសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតតាមរយៈក្រុមគ្រូពេទ្យ TYDA, យើងបានផ្តល់ការព្យាបាលជូនគាត់ដោយការវះកាត់បានដោយជោគជ័យ នឹងបានចេញពីមន្ទីពេទ្យហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
