សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ ចំពោះព្រះរាជសារអបអរសាទរ ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយស «ផូសៃឡានសាង»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការដោយបានទទួលព្រះរាជសារលិខិតព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រសិទ្ធពរបវរមហាប្រសើរជូនសម្តេច ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ផូសៃឡានសាង» ពីលោក ថងលុន ស៊ីសូលីត ប្រមុខរដ្ឋឡាវ។
