កម្លាំងជំនាញ ចុះបង្ក្រាបបទល្មើសនេសាទ របាំងស្បៃមុង កាត់ព្រែក ស្ថិតក្នុងភូមិក្បាលកន្លង់ ស្រុកជលគិរី

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគិរី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយគណៈបញ្ជា ការឯកភាពស្រុក និងសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ បានចុះធ្វើការបង្ក្រាបបទល្មើសនេសាទ របាំងស្បៃមុង កាត់ព្រែក ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផលសម្រេចបានរួមមាន៖ រុះរើរបាំងស្បៃមុងចំនួន ១កន្លែង ប្រវែង ១៥ ម៉ែត្រ / លូស្បៃមុងចំនួន ១ មាត់- បង្គោលចំនួន ៣០ ដើម- ចាក់លែងកូនត្រីចូលបឹងធម្មជាតិចំនួន ១០គីឡូ។
ក្នុងការបង្ក្រាបចំពោះសម្ភារៈត្រូវបានបំផ្លាញចោលនៅហ្នឹងកន្លែង៕
