យុវជនម្នាក់ ម្នាក់នៅខេត្តត្បូងឃ្មុំ បានវះកាត់ដាក់លលាដ៍ក្បាល ចូលវិញដោយជោគជ័យ និងចេញទៅផ្ទះវិញ ក្រោមការឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ

ភ្នំពេញ៖ តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលបានចុះបេសកកម្មក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន តំបែរ ស្ថិតក្នុងភូមិសញ្ជ័យសែន ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ប្អូនប្រុស ផិន វ៉ាន់ថន អាយុ ២៩ឆ្នាំ ត្រូវបានបញ្ជូនមកធ្វើការព្យាបាល និងវះកាត់ ដាក់លលាដ៍ក្បាលត្រឡប់ចូលវិញដោយជោគជ័យ។ បច្ចុប្បន្នសុខភាពប្អូនបានល្អប្រសើរ និងត្រូវបានអនុញ្ញាតឱ្យចេញទៅផ្ទះវិញផងដែរ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
