**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

ឯកឧត្តម ស្វាយ សំអ៊ាង ដឹកនាំមន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេសចុះពិនិត្យការដ្ឋានសាងសង់ច្រាំងទន្លេ ក្នុងក្រុងស្ទឹងត្រែង

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦  ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យការដ្ឋានសាងសង់ច្រាំងទន្លេ ដើម្បីការពារការបាក់ស្រុតច្រាំងទន្លេ តាមបណ្តោយមាត់ទន្លេសេកុង ព្រមទាំងកែលម្អរហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងស្ទឹងត្រែង។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរក្រុងជាច្រើនរូបផងដែរ។

មានប្រសាសន៍ក្នុងពេលចុះពិនិត្យការដ្ឋាន ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងថា នេះជាសមិទ្ធិផលថ្មីមួយទៀត ដែលផ្តល់ជូនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ឲ្យប្រជាពលរដ្ឋទាំងមូលក្នុងខេត្ត ក្នុងការលើកកម្ពស់សោភ័ណ្ឌភាពក្រុងស្ទឹងត្រែង ក៏ដូចចូលរួមចំណែកការបង្ការនិងការពារនៃការបាក់ស្រុត ច្រាំងទន្លេ ដែលអាចកើតមានឡើងជាយថាហេតុផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថាបច្ចុប្បន្នដំណើរនៃការសាងសង់ច្រាំងទន្លេនេះគ្រោងធ្វើប្រវែង ២៥៦ម៉ែត្រ បន្តទៀត ដោយនោះការសាងសង់បានធ្វើឡើងជាដំណាក់កាលៗ និងមានប្រវែងជាង៦ គីឡូម៉ែត្រ គិតចាប់ពី ស្ពានមិត្តភាព កម្ពុជាចិន សេកុង ដល់ស្ពានមិត្តភាពកម្ពុជាចិន មេគង្គ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំមន្ត្រីជំនាញ និងក្រុមការងារឲ្យយកចិត្តទុកដាក់ក្នុងការបន្តសាងសង់ច្រាំងទន្លេមួយនេះឲ្យមានគុណភាពខ្ពស់ដើម្បីធានានូវភាពរឹងមាំ ក្នុងការបញ្ចៀសការបាត់ស្រុតច្រាំងទន្លេ ដែលធ្វើឲ្យប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយតាមដងទន្លេ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងស្ទឹងត្រែងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង