ប្រទេសកម្ពុជា និងកូវ៉ែត នឹងបន្តជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មូហាម៉េដ សាអេដ សាហ្វី អាល់-ហាចរី [Muhammad Saeed Shafi Al-Hajri] ឯកអគ្គរាជទូតកូវ៉ែតប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ នាឱកាសដែលលោកឯកអគ្គរាជទូត ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។។


