អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រាងសេចក្តីសម្រេចស្តីពី គោលការណ៍ផ្តល់គ្រឿងឥស្សរិយយស ជូនមន្ត្រីរាជការដែលមានស្នាដៃឆ្នើម

ភ្នំពេញ៖ គណៈកម្មការពិនិត្យ កែសម្រួលសេចក្តីព្រាងសេចក្តីសម្រេចស្តីពី គោលការណ៍ផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ ដែលមានស្នាដៃឆ្នើម នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រជុំក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ ប្រធានក្រុម និងជាអគ្គលេខាធិការរងព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី គោលការណ៍ផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការដែលមានស្នាដៃឆ្នើម នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕
