**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនឯកឧត្តមរដ្ឋលេខាធិការក្រសួងកាបរទេសស្វីស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតជូន ឯកឧត្តម Heinrich Schellenberg រដ្ឋលេខាធិការក្រសួងកាបរទេសស្វីស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក និងឯកឧត្តម Pedro ZHAHLEN អគ្គរដ្ឋទូតស្វីស ទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព។

សម្ដេចក្រឡាហោម ស ខេង បានស្វាគមន៍ ឯកឧត្តម Heinrich Schellenberg រដ្ឋលេខាធិការ និងឯកឧត្តម Pedro ZHAHLEN ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក៏ចូលរួមជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាថ្លែងអំណរគុណការជួយគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនស្វីស ដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលកន្លងមក ចាប់តាំងពីប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាមួយគ្នា ជាពិសេសការជួយគាំទ្រផ្នែកសេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យគន្ធបុប្ផា និងការជួយគាំទ្រលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការងារពង្រឹងគណនេយ្យភាពសង្គមនៅកម្ពុជា។

សម្តេចក្រឡាហោម ក៏ថ្លែងអំណរគុណចំពោះការគាំទ្រនានា ដែលរដ្ឋាភិបាលស្វីស បានផ្តល់ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ដែលក្នុងនោះក៏មានការ សូមផ្ដល់នូវការគាំទ្រផ្នែកសិក្សា និងផ្តល់យោបល់ទៅលើការធ្វើវិសោធនកម្មច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។ សម្ដេចក្រឡាហោម ក៏បានរំឭកអំពីដំណើរទស្សនកិច្ចរបស់សម្ដេចទៅសហព័ន្ធស្វ៊ីស កាលពីឆ្នាំ២០១៦កន្លងទៅ ដែលក្នុងឱកាសនោះសម្តេចបានទទួលបទពិសោធន៍ ក៏ដូចជាទស្សនៈល្អៗដែលជាមេរៀនសម្រាប់កម្ពុជាក្នុងការបន្តជំរុញដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់អនុវត្តដល់សព្វថ្ងៃ។

ជាការឆ្លើយតប ឯកឧត្ដមរដ្ឋលេខាធិការក្រសួងការបរទេសស្វីស បានថ្លែងអំណរគុណ និងសម្តែងនូវការឯកភាពចំពោះការវាយតម្លៃរបស់សម្ដេចក្រឡាហោម លើប្រវត្តិនៃទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ស្វីស ហើយដែលមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះមន្ទីរពេទ្យគន្ធៈបុប្ផា។ ឯកឧត្ដមក៏គាំទ្រចំពោះការលើកឡើងរបស់សម្ដេចដែរ ដោយសារថា មន្ទីរពេទ្យនេះបានជួយគាំពារគាំទ្រដល់ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសគឺកុមារកម្ពុជា។

ឯកឧត្ដមក៏យកឱកាសនេះជម្រាបជូនសម្ដេចអំពី គម្រោងនានាមួយចំនួនដែលរដ្ឋាភិបាលស្វីស បាននិងកំពុងតែអនុវត្តជាមួយនឹងបណ្ដាស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងគម្រោងទ្វេភាគីក៏ដូចជា គម្រោងដែលអនុវត្តនៅក្នុងក្របខ័ណ្ឌមេគង្គ។ ចំពោះក្រុមការងារពាក់ព័ន្ធទៅនឹងការធ្វើវិសោធនកម្ម ច្បាប់ NOs ឯកឧត្ដមក៏បានជម្រាបជូនសម្ដេចផងដែរថា ស្វីសមានការប្ដេជ្ញាចិត្តក្នុងការបន្តធ្វើការងារជាមួយនឹងភាគីពាក់ព័ន្ធ ទាំងភាគីក្នុងរដ្ឋាភិបាល ក៏ដូចជាខាងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមគ្នាបង្កើននូវភាពជាដៃគូរចូលរួមចំណែកលើគ្រប់វិស័យ ពាក់ព័ន្ធទាំងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ក៏ដូចជាកិច្ចការផ្សេងផ្សេងទៀត ដើម្បីក្នុងគោលដៅរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិរបស់កម្ពុជា។

បើជាការឆ្លើយតបពាក់ព័ន្ធទៅនឹងការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនស្វីសចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា សម្ដេចក្រឡាហោមជាថ្មីម្ដងទៀត បានវាយតម្លៃខ្ពស់ និងបានជម្រាបជូនបន្ថែមដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់អនុវត្តផែនការជាតិដំណាក់កាលទី២ ពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ចាប់ពីឆ្នាំ២០២១-២០៣០ ហើយនៅក្នុងដំណាក់កាលនេះ រាជរដ្ឋាភិបាលកម្ពុជាបន្តពិនិត្យ និងផ្ទេរសិទ្ធិអំណាច ធនធាន ទាំងធនធានមនុស្ស និងធនធានថវិកាទៅដល់ថ្នាក់ក្រោមជាតិ ដើម្បីខិតខំធ្វើយ៉ាងណាបង្កើនសមត្ថភាពថ្នាក់ក្រោមជាតិ ក្នុងការទទួលបន្ទុកភារកិច្ចដែលថ្នាក់ជាតិប្រគល់ជូន សំដៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសិទ្ធភាពខ្ពស់។

សម្ដេចក្រឡាហោម ក៏បានរំឭកផងដែរថា តាមរយៈទស្សនកិច្ចរបស់សម្តេចនៅសហព័ន្ធស្វីសនោះ ជាការពិតទោះបីជាអ្វីដែលបានឃើញនៅសហព័ន្ធស្វីសមិនអាចយកមកអនុវត្តទាំងស្រុងនៅកម្ពុជា ក៏ប៉ុន្តែរាជរដ្ឋាភិបាលខិតខំ យកបទពិសោធន៍ ក៏ដូចជាទស្សនៈល្អៗលើចំណុចដែលអាចអនុវត្តទៅតាមស្ថានភាពរបស់កម្ពុជា ហើយខិតខំធ្វើយ៉ាងណាឲ្យចំណុចទាំងនោះដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាព។

ក្រៅពីនេះ សម្ដេចក្រឡាហោម និងឯកឧត្ដមរដ្ឋលេខាធិការក្រសួងការបរទេសស្វីស ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ទៅវិញទៅមកលើការងារមួយចំនួនទៀត ក្នុងនោះរួមមានការត្រៀមលក្ខណៈសម្រាប់ដំណើរឆ្ពោះទៅការបោះឆ្នោតជាតិឆ្នាំ២០២៣ ការបន្តពង្រឹងការកសាងភាពជាដៃគូររវាងអង្គការមិនមែនរដ្ឋាភិបាលជាមួយនឹងរដ្ឋាភិបាល និងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្សបទល្មើសគ្រឿងញៀន និងបទល្មើសវាប្រឆាំងទៅនឹងការសម្អាតប្រាក់ ៕

អត្ថបទដែលជាប់ទាក់ទង