លទ្ធផលការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី៣ ខែកុម្ភៈ រកឃើញយានយន្តល្មើសចំនួន ៤១៤គ្រឿង

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឲ្យដឹងថា ចំនួនគោលដៅសរុប ១៣០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៦៦គ្រឿង ម៉ូតូចំនួន ៣៤៤គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤១៤គ្រឿង មានម៉ូតូចំនួន ៣៣៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
ដោយឡែកក្នុងរយៈពេល៣ថ្ងៃ(ថ្ងៃទី០១-០៣ ខែកុម្ភៈ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ១.៤៤២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១.៣២២គ្រឿង ម៉ូតូមានចំនួន ១.១៦១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល០៣ថ្ងៃនៃខែកុម្ភៈនេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕
