អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សា អំពីសេចក្តីព្រាងផែនការសកម្មភាព ឆ្នាំ២០២៣

ភ្នំពេញ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បើកកិច្ចប្រជុំពិភាក្សាអំពីសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ចល្អ(ជាន់ទី៣) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋានទាំង៤ចំណុះអគ្គនាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត៕
