កងរាជអាវុធហត្ថខេត្តកោះកុង ដឹកនាំការប្រជុំពិភាក្សា ត្រៀមផែនការប្រើប្រាស់កម្លាំង ដើម្បីចុះអនុវត្តន៍វិធានការរដ្ឋបាលចំពោះខ្ទមអនាធិបតេយ្យ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំការប្រជុំពិភាក្សា ត្រៀមផែនការប្រើប្រាស់កម្លាំង ដើម្បីចុះអនុវត្តន៍វិធានការរដ្ឋបាលចំពោះខ្ទមអនាធិបតេយ្យ ដែលសាងសង់នៅលើដីបម្រុងរបស់រដ្ឋ និងលើដីក្រុមហ៊ុនហ្គ្រិនរិចគ្រុប ស្ថិតនៅក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។ ដោយមានសមាសភាពចូលរួមរួមមាន៖ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យផែនការ ប្រតិបត្តិការ នាយលេខាធិការដ្ឋាន និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះកុង ៕
