បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភកុំព្យូទ័រ ៣គ្រឿង ម៉ាស៊ីនព្រីន ៣គ្រឿង ដល់ស្នាក់ការបក្សប្រជាជនស្រុកសំរោង និងម៉ាស៊ីនភ្លើង ១គ្រឿង ជូនអធិការដ្ឋាននគបាលស្រុកសំរោង

ភ្នំពេញ៖ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជន ក្រុម ១៥៧ សាខាខេត្តតាកែវ ព្រមជាមួយក្រុមការងារ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បាននាំអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ រួមមាន កុំព្យូទ័រ ៣គ្រឿង ម៉ាស៊ីនព្រីនធើ ៣គ្រឿង ប្រគល់ជូនស្នាក់ការ គណបក្សប្រជាជនស្រុកសំរោង និងម៉ាស៊ីនភ្លើង ១គ្រឿង ជូនដល់ អធិការដ្ឋាននគបាល ស្រុកសំរោង៕
