**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់

បទវិភាគ៖ហេតុអ្វីបានជាសោកនាដកម្មដែលបណ្តាលមកពីការអនុវត្តច្បាប់ដោយហិង្សារបស់ប៉ូលីសអាមេរិកបានកើតឡើងម្តងហើយម្តងទៀត?


កាលពី៥៥ឆ្នាំមុន លោកMartinLutherKingសកម្មជនសិទ្ធិមនុស្សអាមេរិកដើមកំណើតអាហ្វ្រិកត្រូវបានគេលួចធ្វើឃាតនៅទីក្រុងMemphisរដ្ឋTennessee ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល។ ៥៥ឆ្នាំក្រោយ នៅទីក្រុងដដែល លោកTyreNicholsបុរសអាមេរិកដើមកំណើតអាហ្វ្រិកដែលមានអាយុ២៩ឆ្នាំ ត្រូវបានប៉ូលីស៥នាក់វាយទាត់ធាក់រហូតដល់ស្លាប់ ដែលបណ្តាលឱ្យប្រជាជនទូទាំងអាមេរិកមានការខឹងសម្បារយ៉ាងខ្លាំង។
ចាប់ពីយប់ថ្ងៃទី២៧ដល់ថ្ងៃ២៨ខែមករាតាមម៉ោងក្នុងតំបន់ សកម្មភាពតវ៉ានិងបាតុកម្មបានផ្ទុះឡើងនៅទីក្រុងរាប់សិបនៅអាមេរិក។ ប្រជាជនស្រែកខ្លាំងថា”បើគ្មានយុត្តិធម៌ ក៏គ្មានសន្តិសុខដែរ” “យើងធុញទ្រាន់នឹងអំពើឃាតកម្ម ធុញទ្រាន់នឹងការដែលត្រូវគេវាយដំ ធុញទ្រាន់នឹងការដែលត្រូវគេដេញ” “ប៉ូលីសអាមេរិកមិនអើពើនឹងជីវិតរបស់មនុស្សទាំងស្រុង ពួកគេកំពុងប្រើអំណាចខុសច្បាប់មកធ្វើបាបប្រជាពលរដ្ឋ”។ល។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកព្រួយបារម្ភថា កុប្បកម្មនៅទូទាំងអាមេរិកដែលបណ្តាលមកពី”ការស្លាប់របស់លោកFloydនៅឆ្នាំ២០២០ នឹងផ្ទុះឡើងម្តងទៀត។
សេតវិមានអាមេរិកមានភាពតានតឹងណាស់។ លោកBidenប្រធានាធិបតីអាមេរិកបានចេញសេចក្តីអំពាវនាវឱ្យមានភាពអត់ធ្មត់។ មន្ត្រីសេតវិមានបានធ្វើកិច្ចប្រជុំបន្ទាន់តាមទូរស័ព្ទជាមួយអភិបាលក្រុងចំនួន១៦នៅទូទាំងអាមេរិក ដោយក្រើនរំលឹកមន្ត្រីនៃរដ្ឋនានាត្រៀមលក្ខណៈឱ្យបានល្អសម្រាប់សកម្មភាពតវ៉ាដែលប្រហែលនឹងផ្ទុះឡើង។
ជាង២ឆ្នាំមុន ការស្លាប់របស់លោកFloydពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកក្នុងការអនុវត្តច្បាប់ដោយហិង្សារបស់ប៉ូលីសអាមេរិកបានបណ្តាលឱ្យមានសកម្មភាពតវ៉ាកើតឡើងនៅទូទាំងអាមេរិក។ បន្ទាប់មក ប្រព័ន្ធប៉ូលីសអាមេរិកបានអះអាងថា នឹងធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅ ប៉ុន្តែសោកនាដកម្មស្រដៀងគ្នានេះនៅតែកើតឡើងម្តងហើយម្តងទៀត។
និយាយពីឬសគល់ “ការដែលប្រជាពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកត្រូវប៉ូលីសអាមេរិក”ធ្វើដាក់ជាពិសេស”ម្តងហើយម្តងទៀត គឺមានប្រភពមកពីការរើសអើងជាតិសាសន៍ដែលដក់ក្នុងផ្នត់គំនិតនៅក្រោមលទ្ធិប្រជាធិបតេយ្យបែបអាមេរិក។ ពីក្រុមយាមល្បាតទាសករកាលពីដើម ដល់អង្គការភេរវកម្មដែលតម្កល់ទុកជនជាតិស្បែកសជាអាទិភាព រហូតដល់”ការភ័យខ្លាចរបស់ជនជាតិស្បែកស”ដែលលេចចេញនៅយុគសម័យចលនាសិទ្ធិស៊ីវិល ឥទ្ធិពលយ៉ាងខ្លាំងទាំងនេះ បានបង្កើតវប្បធម៌អំពើហិង្សារបស់ប៉ូលីសអាមេរិក ដែលបានជះឥទ្ធិពលដល់សកម្មភាពរបស់ប៉ូលីសអាមេរិកនាពេលបច្ចុប្បន្ននេះជាបន្តបន្ទាប់។ ការរើសអើងជាតិសាសន៍ត្រូវបានបង្កប់យ៉ាងជ្រៅនៅក្នុងហ្សែននៃប្រព័ន្ធប៉ូលីសអាមេរិកជាយូរណាស់មកហើយ។
ព្រមពេលជាមួយគ្នានេះ ភាពជ្រុលនៃការប្រយុទ្ធប្រឆាំងរវាងបក្សអាមេរិកបានបណ្តាលឱ្យកំណែទម្រង់ក្នុងប្រព័ន្ធប៉ូលីសអាមេរិកកាន់តែលំបាក។ ជាងនេះទៅទៀត វប្បធម៌កាំភ្លើងនិងការអនុវត្តច្បាប់ដោយហិង្សារបស់ប៉ូលីសនៃអាមេរិកបានបង្កើតជាវដ្ដដ៏អាក្រក់ ។ ចំនួនកាំភ្លើងឯកជនមានប្រមាណ៣៩៣លាននៅអាមេរិក។ការពិតដែលថា”មានកាំភ្លើងច្រើនជាងមនុស្ស” បានបង្កើនលក្ខណៈហានិភ័យនៃការអនុវត្តច្បាប់របស់ប៉ូលីសអាមេរិក ហើយក៏បង្កើនទំនោររបស់ពួកគេក្នុងការអនុវត្តច្បាប់ដោយហិង្សាផងដែរ។ រីឯវដ្ដដ៏អាក្រក់បែបនេះ បានធ្វើឱ្យ”ជំងឺអាមេរិក”កាន់តែធ្ងន់ធ្ងរដោយឥតឈប់ឈរ៕

អត្ថបទដែលជាប់ទាក់ទង