ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងឧត្តមសេនីយ៍ឯក សៀក សុជាតិ ជារដ្ឋលេខាធិការក្រសួងការពារជាតិ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ជារដ្ឋលេខាធិការ ក្រសួងការពារជាតិ។
លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ មានតួនាទីជានាយរងសេនាធិការចម្រុះ និងនាយកទីចាត់ការការងារព្រំដែន [អ.ប.ក] នៃអគ្គបញ្ជាការ។។

