**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

សង្រ្កាន្តឆ្នាំនេះមានអ្វីពិសេសសម្រាប់ភ្ញៀវទេសចរមកទស្សនា?

ភ្នំពេញ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ មានកម្មវិធីមួយឈ្មោះថា(ភូមិខ្ញុំ) ដែលកម្មវិធីនោះនឹងមានការរៀបចំគម្រោងធំៗជាច្រើន ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ នៅក្នុងបរិវេណអង្គរធំនៃរមណីយដ្ឋានអង្គរ ខេត្តសៀមរាប។

ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគម្រោងកម្មវិធីភូមិខ្ញុំ បានដឹកនាំក្រុមប្រជុំការងារគម្រោងភូមិខ្ញុំដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំគម្រោង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា ភូមិខ្ញុំ ឆ្នាំនេះត្រូវបានគិតគូរ រៀបចំឡើងដោយផ្ចិតផ្ចង់ និងអស្ចារ្យជាងឆ្នាំមុនៗទាំងអស់ ដោយសារឆ្នាំនេះ ជាខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តផង និងជាឆ្នាំដែលយើងបានសម្រេចរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដែលបានរំខានដល់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋកម្ពុជាយើងកន្លងមក ហើយក៏ជាចកលរមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនានៅខេត្តសៀមរាបក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផង។

ឯកឧត្តមបញ្ជាក់ទៀតថា ភូមិខ្ញុំ ឆ្នាំនេះបានគ្រោងរៀបចំទស្សនីយភាព ៨ កម្មវិធីសំខាន់ៗគឺ តំបន់ខួប១០ឆ្នាំ នៃភូមិខ្ញុំដែលប្រមូលផ្តុំដោយវត្ថុយក្សទាំងអស់ឡើងវិញដែលជាស្នាដៃកូនខ្មែរពិតៗ។

គម្រោងផ្ទះមរតកដូនតា ដែលនឹងបង្ហាញនូវការសម្តែងចាប៉ីដងវែង ពិណបុរាណ តួអង្គលម្អិតល្ខោនខោល ការប្រគំភ្លេងខ្មែរបុរាណ និងការរាំកម្សាន្តប្រជាប្រិយដោយ ក្រុមស្គរដៃផងដែរ។

លើសពីនេះ គម្រោងផ្ទះសេដ្ឋី ក៏មានសកម្មភាពទាក់ទាញដូចជា ការដង្ហែក្បួនសេដ្ឋីក្នុងភូមិ ការប្រកួតគុនល្បុក្កតោតំណាងឲ្យកងការពារលោកសេដ្ឋី សកម្មភាពប្រចាំថ្ងៃរបស់ភរិយានិងអ្នកបម្រើក្នុងផ្ទះសេដ្ឋី។

ផ្ទះនំខ្មែរ ក៏ជាគម្រោងមួយដែលនឹងទាក់ទាញមហាជនផងដែរ។ អ្នកជំនាញធ្វើនំខ្មែរនឹងបង្ហាញពីដើមដល់ចប់អំពីរបៀបធ្វើនំបញ្ចុកខ្មែរ ការស្លទឹកនំ របៀបធ្វើនំផ្លែអាយ នំច័ក្កច័ន្ទ ដាល់អំបុក ។ល។ ដែលជាការនាំមកវិញនូវសកម្មភាព និងស្នាដៃរបស់ខ្មែរបុរាណមកបង្ហាញឡើងវិញ។

សាលាឆទាន ជាអគារសាសនាតំណាងការគោរពបូជា ភាពស្មោះត្រង់ និងប្រពៃណីទំនៀមទម្លាប់ដ៏ល្អឥតខ្ចោះរបស់បុព្វបុរសខ្មែរក្នុងតំបន់អង្គរ ដែលកំពុងបន្តរស់នៅនាពេលបច្ចុប្បន្ន។ កម្មវិធីពូនភ្នំខ្សាច់ កម្មវិធីលើកទង់ ឆាកហ៊ោ ក្មេងៗកោរជុកទុកកំប៉ោយរត់លេងជិះសេះធាងចេក យាយៗស្លៀកក្បិនពិសាស្លាម្លូ លញ់ធូបក្រអូប ចាក់ចេក ។ល។ សុទ្ធសឹងនាំមកបង្ហាញជូនក្នុងសាលាឆទានទាំងអស់។

ផ្សារខ្មែរ ជាកូនផ្សារតូចក្នុងភូមិដែលនឹងដាក់តាំងលក់ម្ហូបអាហារ នំចំណី ជារបៀបខ្មែរបុរាណ និងហាងសិប្បកម្មចម្លាក់ សម្លៀកបំពាក់អបអរពិធីចូលឆ្នាំ ក៏មាននៅក្នុងផ្សារខ្មែរផងដែរ។

ឆាកធំ ជាកម្មវិធីប្រមូលផ្តុំដោយការសម្តែងរបាំបុរាណច្រើនទម្រង់ ទស្សនីយភាពល្ខោនយីកេ ល្ខោបាសាក់ ល្ខោនខោល អក្សរសិល្ប៍និទានរឿង សិល្បៈសៀកខ្មែរ។ល។ ដែលប្រមូលផ្តុំដោយសិល្បករ សិល្បការិនីអាជីពរាប់រយនាក់ ក៏នឹងមានសម្តែងជូនទស្សនាគ្រប់ទាំង៣ថ្ងៃ។

ក្រៅពីនេះ ក៏មាន រោងDJ ដែលចាក់បទរាំវង់ រាំចង្វាក់ប្រជាប្រិយខ្មែរគ្រប់ប្រភេទ ជូនមហាជនរាំលេងកម្សាន្តចូលឆ្នាំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង