**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង

ឧត្តមសេនីយ៍ត្រី​​ បោន ប៊ិន អញ្ជើញសំណេះសំណាលជាមួយ លោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ ១៥០នាក់ និងនាំអំណោយកុំព្យូទ័រ ១៥គ្រឿង ផ្តល់ជូនសាលាបឋមសិក្សាចំនួន ១៥ នៅស្រុកភ្នំស្រុក

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី​​ បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្ត​បន្ទាយមានជ័យ​​ នៅថ្ងៃទី២៤​ ខែមករា​ ឆ្នាំ​២០២៣​ បានអញ្ជើញសំណេះសំណាលជាមួយ លោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ ចំនួន១៥០នាក់ ព្រមទាំងបាននាំយកអំណោយកុំព្យូទ័រ​ (Computer)ចំនួន១៥គ្រឿង ជាអំណោយលោក​ ឈឿង​ ឈីវអៀន​ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ផ្តល់ជូនដល់សាលាបឋមសិក្សាចំនួន ១៥សាលាបន្ថែមទៀត​ ដែលខ្វះខាតុំព្យូទ័រ​សំរាប់បម្រើការងារក្នុងសាលារៀន​ ​នៅស្រុកភ្នំស្រុក ។

ពិធីនេះ​មានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី​ ​ លោកឧត្តមសេនីយ៍ត្រី​ ជឹម​ ប៊ុន​អាន​ មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងបន្ទាយមាមជ័យ​ និងក្រុមការងារអមដំណើរ​ លោក​ ជូ​ បុត្រ​ អភិបាល​ស្រុកភ្នំស្រុក​ លោកមេឃុំទាំង០៦ សរុបជិត២០០នាក់​ ប្រារព្វធ្វើឡើងនៅសាលប្រជុំ​សាលាស្រុកភ្នំស្រុក។

ថ្លែងក្នុងពិធីសំណេះសំណាល​នាឱកាសនោះ​លោកឧត្តមសេនីយ៍ត្រី​បោន​ ប៊ិន​ លើកឡើងថា​៖ ការចូលរួមចំណែករបស់លោកគ្រូ-អ្នកគ្រូ​គឺជារឿងសំខាន់ដែលមិនអាចខ្វះខាតបានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស​ ជាពិសេសក្មួយៗដែលជាសិស្សានុសិស្ស​ ជាទំពាំងស្នងឫស្សី បានទទួលនូវចំណេះដឹងប្រកបដោយគុណភាព ទាំងនេះ​គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំ​ បណ្តុះបណ្តាល​ធនធានមនុស្ស​។

លោកឧត្តមសេនីយ៍ត្រី​​បញ្ជាក់​ថា៖​ ជាការពិត​ លោកគ្រូ-អ្នកគ្រូ​ គឺជាឃ្លាំងផ្ទុកនូវចំណេះដឹង ដែលមិនចេះរីងស្ងួត​ ដែលលោកបានខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស​ ដោយមិនខ្លាចនឿយហត់​ ដើម្បីឱ្យសិស្សមានចំណេះវិជ្ជា​ មានការងារល្អៗ បើគ្មានការចូលរួមរបស់លោកគ្រូ-អ្នកគ្រូទេ​ វិស័យអប់រំ​ ក៏មិនអាចមានរីកចម្រើនដូចសព្វថ្ងៃនេះដែរ។ ជាមួយការរីកចម្រើនលើវិស័យអប់រំ​ ជាវិស័យអាទិភាពទីមួយ​ ដែលប្រមុខរាជរដ្ឋាភិបាលបានកំណត់​ ជាក់ស្តែងដោយសារកត្តាសុខសន្តិភាព​ ក្រោមការដឹកនាំរបស់ សម្តេចតេជោ​ ហ៊ុន​ សែន​ វិស័យអប់រំបានរីកចម្រើនយ៉ាងខ្លាំង​ សម្តេច​បានផ្ដល់សាលារៀនជូនដល់សិស្សានុសិស្សគ្រប់ទីកន្លែងមិនថាទីក្រុង​ ប្រជុំជន​ ឬទីជនបទឡើយដែលផ្តល់ឱកាសឱ្យសិស្សានុសិស្សងាយស្រួលក្នុងការរៀនសូត្រ ។

នាឱកាសនោះ​ ក្រៅពីប្រគល់កុំព្យូទ័រជូនសាលារៀនចំនួន ១៥សាលាហើយនោះ​ រដ្ឋបាលស្រុកក៏ទទួលបានកុំព្យទ័រមួយគ្រឿង និងមូលដ្ឋាន​កងរាជអាវុធហត្ថស្រុកក៏ទទួលបានមួយគ្រឿងផងដែរ​។ ទន្ទឹមជាមួយគ្នានោះ​លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បាននាំយក​ ខោអាវកីឡាចំនួន៥០០កំប្លេរ ផ្តល់ជូនសាលាទាំង១៥​,​ បាល់ទះ ១០ គ្រាប់,​ បាល់ទាត់ ២០ គ្រាប់,​ សំណាញ់បាល់ ៦ ឈុត,​ ស្រោមដៃកីឡា​ ១២ គូរ,​ លោកគ្រូអ្នកគ្រូ​ អាជ្ញាធរ​មូលដ្ឋាន​ សរុប១៧៥នាក់​ ក្នុងម្នាក់ទទួលបាន​ សារ៉ុង។

សូមបញ្ជាក់៖​ ទូទាំងស្រុក​ភ្នំស្រុកមានសាលារៀនសរុបចំនួន​ ៥៣សាលា​ ក្នុងនោះ​ វិទ្យា​ល័យ​ចំនួន៣សាលា,​ អនុវិទ្យាល័យ​ចំនួន៤,​ បឋមសិក្សា​ចំនួន៤២សាលា,​ មត្តេយ្យចំនួន២សាលា។ ហើយការនាំយកកុំព្យូទ័រផ្តល់ជូនសាលារៀននៅស្រុកភ្នំស្រុកនេះគឺជាលើកទី២ហើយ​ លើកទី១​ ផ្តល់ជូនសាលាចំនួន​១៥សាលា​,​ លើកទី២នេះ​ ផ្តល់ជូនចំនួន១៥សាលាបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង