ឯកឧត្តមបណ្ឌិត ម៉ាត់ សេត ជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ាត់ សេត តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស នៅភូមិកំពង់ក្រុង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ព្រមទាំងផ្តល់សម្ភារៈសិក្សាជូនដល់សិស្សានុសិស្សចំនួន១០០នាក់ផងដែរ។ ដោយក្នុងម្នាក់ៗទទួលបាន សៀវភៅសរសេរ ចំនួន ៣ក្បាល ប៊ិច២ដើម និងកាបូបស្ពាយចំនួន១ ៕
