ឯកឧត្តម អ៊ូច ភា អញ្ជើញជួបសំណេះសំណាលជាមួយ សកម្មជន និង យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកបាទី និងស្រុកសំរោង

តាកែវ៖ រយៈពេញមួយថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា ប្រធានក្រុមការងារយុវជនគណ បក្សប្រជាជនកម្ពុជាខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយ ក្រុមការងារយុវជនគណបក្សស្រុកបាទី និងស្រុកសំរោង។
ពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា យុវជនគណបក្សខេត្ត ព្រមទាំងមានការចូលរួមដោយ ប្រធាន អនុប្រធាន សមាជិក សមាជិកា គណបក្សស្រុក ព្រមទាំងលោក លោកស្រី អនុប្រធាន សមាជិក សមាជិកា យុវជនគណបក្សស្រុក ឃុំ ភូមិ ចូលរួមផងដែរ៕
