ឯកឧត្តម ប្រាក់ សុខុន អញ្ជើញចេញដំណើរទៅប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចការងារផ្លូវការ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចេញដំណើរទៅប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ៕
