លោកស្រី តី ដានី ដឹកនាំកិច្ចប្រជុំរបស់ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងរ៉ែ និងថាមពល

លោកស្រី តី ដានី អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ និងជាប្រធានប្រតិបត្តិ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍនីខាសាក្រសួងរ៉ែនិងថាមពល នាថ្ងៃទី១៧ មករា បានដឹកនាំកិច្ចប្រជុំរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងរ៉ែនិងថាមពល ដែលមានការអញ្ជើញចូលរួមពីនារីមកពីគ្រប់នាយកដ្ឋាននៃទីស្តីការក្រសួងរ៉ែនិងថាមពល នារីអគ្គិសនីកម្ពុជា និងនារីអាជ្ញាធរអគ្គិសនីកម្ពុជា សរុបប្រមាណ ៣០នាក់។
របៀបវារៈនៃកិច្ចប្រជុំខាងលើមានដូចខាងក្រោម៖
– របាយការណ៍សកម្មភាពការងារដែលសមាគមនារីបានអនុវត្ត គឺបានចុះសួរសុខទុក្ខនិងនាំថវិកាសមាគមជួយដល់សមាជិក ដែលបានសម្រាកសម្រាលមាតុភាព មានជំងឺធ្ងន់ និងសមាជិក មរណភាពដល់មន្ទីរពេទ្យ និងគេហដ្ឋាន
- ពិភាក្សាដើម្បីត្រៀមរៀបចំអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ ឆ្នាំ២០២៣ ខាងមុខ។
បន្ទាប់ពីពិភាក្សារួចមក អង្គប្រជុំបានសម្រេចយកពេលវេលាសមស្របដើម្បីស្នើសុំថ្នាក់នាំ និងស្នើសុំវត្ថុអនុស្សារីយ៍ ដូចដែលក្រសួងធ្លាប់បានរៀបចំជារៀងរាល់ឆ្នាំ ៕
